អគ្គនាយកដ្ឋាន ក.ប.ប. រៀបចំវគ្គបណ្តុះបណ្តាលលើប្រធានបទ «ប្រកាសស្តីពីបែបបទ និងនីតិវិធីនៃការត្រួតពិនិត្យ និងការស៊ើបអង្កេត, ប្រកាសស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការដោះស្រាយតាមការចរចា និងបទប្បញ្ញត្តិពាក់ព័ន្ធក្រោមច្បាប់ស្ដីពីការប្រកួតប្រជែង» ដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹងមន្រ្តីរបស់ខ្លួន

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ - ប្រភេទព័ត៌មាន: សិក្ខាសាលា

image

(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) សហការជាមួយ  ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់់ GIZ បានរៀបចំវគ្គបណ្តុះបណ្តាលលើប្រធានបទ «ប្រកាសស្តីពីបែបបទ និងនីតិវិធីនៃការត្រួតពិនិត្យ និងការស៊ើបអង្កេត, ប្រកាសស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការដោះស្រាយតាមការចរចា និងបទប្បញ្ញត្តិពាក់ព័ន្ធក្រោមច្បាប់ស្ដីពីការប្រកួតប្រជែង» ក្រោមអធិបតីភាព      ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និងមានការចូលរួមពីសំណាក់ លោកស្រី គង់ ដារ៉ែន     ទីប្រឹក្សាជាន់ខ្ពស់សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍វិស័យឯកជន GIZ។

វគ្គបណ្ដុះបណ្ដាលនេះ មានសមាសភាពចូលរួមពី ឯកឧត្តម លោកជំទាវ ដែលជាសមាជិកគណៈកម្មាធិការប្រកួតប្រជែងកម្ពុជាដែលជាបុគ្គលឯករាជ្យ ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាន ក.ប.ប. រួមទាំងប្រធានសាខា ក.ប.ប. ទាំង ២៥ រាជធានី-ខេត្តចំនួនប្រមាណ ១៥០នាក់។

វគ្គបណ្ដុះបណ្ដាលខាងលើ គឺជាការបណ្ដុះបណ្ដាលផ្ទៃក្នុង ដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹងរបស់មន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. ព្រមទាំងមានគោលបំណងក្នុងការផ្សព្វផ្សាយនូវប្រកាសស្តីពីបែបបទ និងនីតិវិធីនៃការត្រួតពិនិត្យនិងការស៊ើបអង្កេត, ប្រកាសស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការដោះស្រាយតាមការចរចា ក្រោមច្បាប់ស្ដីពីការប្រកួតប្រជែង ឱ្យបានទូលំទូលាយ និងស៊ីជម្រៅជូនដល់មន្ត្រីដែលអនុវត្តច្បាប់ផ្ទាល់ ដើម្បីធានាឱ្យការអនុវត្តច្បាប់ទទួលបាននូវប្រសិទ្ធភាព និងប្រសិទ្ធផល។ជាមួយគ្នានេះផងដែរ ក៏មានការរៀបចំនូវកិច្ចពិភាក្សាតុមូល ដែលមានការចូលរួមពីវាទគ្មិនដែលមានបទពិសោធន៍ក្នុងការអនុវត្តការងារជាក់ស្ដែងមកពិភាក្សា និងចែករំលែកបទពិសោធន៍លើការអនុវត្តច្បាប់នានា ក្រោមដែនសមត្ថកិច្ចរបស់អគ្គនាយកដ្ឋាន ក.ប.ប. ដែលរួមមាន៖- ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ - ច្បាប់ស្តីពីការប្រកួតប្រជែង - ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអហារ- និងច្បាប់ស្តីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញនិងសេវា៕  

https://s2.moc.gov.kh/mocspace/news/images/mocspace_1673493485069.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1673493485137.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1673493485065.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1673493485081.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1673493485123.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1673493485074.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1673493485130.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1673493485103.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1673493485324.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1673493485449.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1673493485400.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1673493485310.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1673493485355.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1673493485466.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1673493485332.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1673493485141.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1673493485192.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1673493485232.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1673493485165.jpg
https://s2.moc.gov.kh/mocspace/news/images/mocspace_1673493485242.jpg