ប្រតិភូ​ក្រសួង​ពាណិជ្ជកម្មអញ្ជើញដាក់កម្រងផ្កាទិវាបុណ្យខួបឯករាជ្យជាតិលើកទី៦៨ និងគោរពព្រះវិញ្ញាណក្ខ័ន្ធព្រះបរមរតនកោដ្ឋ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំ​ប្រតិភូក្រសួងពាណិជ្ជកម្ម​ចូលរួមខួប​អនុស្សាវរីយ៍​លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ​(១៩៥៣-២០២១) និង​ទិវាកំណើត​កងយុទ្ធពលខេមរភូមិន្ទ ដែលរៀបចំឡើងនៅឯស្តូបវិមានឯករាជ្យ ស្ថិតនៅរាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ និងគណៈប្រតិភូ បាននាំយកកម្រងផ្កាទៅដាក់តំកល់ក្នុងស្តូបវិមានឯករាជ្យ ដើម្បីគោរពវិញ្ញាណក្ខន្ធវីរបុរស និងយុទ្ធជន-យុទ្ធនារីកម្ពុជាទាំងអស់ ដែលបានពលីជីវិតក្នុងបុព្វហេតុប្រយុទ្ធរំដោះជាតិ និងមាតុភូមិចេញពីនឹមអាណានិគមនិយមបារាំង ដែលបានត្រួតត្រាប្រទេសកម្ពុជាជាង ១សតវត្ស (១៨៦៣ - ១៩៥៣)។

ជាមួយគ្នានេះ គណៈប្រតិភូក៏បានអញ្ជើញទៅគោរពព្រះបរមរូប អង្គព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ ដែលស្ថិតនៅមណ្ឌលសួនច្បារខាងកើត ដើម្បីរំលឹកដល់ស្នាព្រះហស្តរបស់ទ្រង់ ដែលបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខណ្ឌព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដោយជោគជ័យពីអាណានិគមនិយមបារាំងមកជូនប្រជាជន និងប្រទេសកម្ពុជា៕

https://s1.moc.gov.kh/mocspace/mocspace_1636511614562.jpg
https://s1.moc.gov.kh/mocspace/mocspace_1636511614545.jpg
https://s1.moc.gov.kh/mocspace/mocspace_1636511614425.jpg
https://s1.moc.gov.kh/mocspace/mocspace_1636511614237.jpg