រដ្ឋមន្ត្រីពាណិជ្ជកម្មដឹកនាំប្រតិភូ និងមន្រ្តីរាជការក្រសួងពាណិជ្ជកម្មអញ្ជើញចូលរួមក្នុងព្រះរាជពិធីពន្លត់ទៀនជ័យនៃទិវាបុណ្យឯករាជ្យជាតិ

ថ្ងៃផ្សព្វផ្សាយ: ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ - ប្រភេទព័ត៌មាន: ព័ត៌មានទូទៅ

image

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១១​ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំប្រតិភូ និងមន្រ្តីរាជការក្រសួងពាណិជ្ជកម្មអញ្ជើញចូលរួមក្នុងព្រះរាជពិធីពន្លត់ទៀនជ័យនៃទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២១) ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៦៨ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។

ពិធីពន្លត់ទៀនជ័យនេះ គឺក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី តំណាងដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការយាង និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ត្រីរាជរដ្ឋាភិបាល មន្រ្តីរាជការ យុវជន យុវតី សិស្សានុសិស្ស និងមហាជនជាច្រើនទៀត។

សូមបញ្ជាក់ថា “ទិវាបុណ្យឯករាជ្យជាតិ” ត្រូវបានរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចាត់ទុកជាទិវាប្រវត្តិសាស្ត្រដែលត្រូវប្រារព្ធធ្វើឡើងរៀងរាល់ឆ្នាំ ដើម្បីសម្តែងនូវទឹកចិត្តសោមនស្សរីករាយអបអរសាទរយ៉ាងក្លៀវក្លាបំផុត ដែលកម្លាំងមហាសាមគ្គីជាតិទាំងមូលដណ្តើមបានទាំងស្រុងមកវិញនូវឯករាជ្យភាពជាតិដ៏ពេញបរិបូណ៌ ពីអាណានិគមនិយមបារាំងនាថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ថ្លៃថ្លា និងឧត្តុង្គឧត្តមរបស់ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ៕

https://s1.moc.gov.kh/mocspace/mocspace_1636943841101.jpg
https://s1.moc.gov.kh/mocspace/mocspace_1636943840858.jpg
https://s1.moc.gov.kh/mocspace/mocspace_1636943841029.jpg
https://s1.moc.gov.kh/mocspace/mocspace_1636943841073.jpg
https://s1.moc.gov.kh/mocspace/mocspace_1636943874764.png
https://s1.moc.gov.kh/mocspace/mocspace_1636943841246.jpg
https://s1.moc.gov.kh/mocspace/mocspace_1636943841072.jpg
https://s1.moc.gov.kh/mocspace/mocspace_1636943840849.jpg
https://s1.moc.gov.kh/mocspace/mocspace_1636943841021.jpg
https://s1.moc.gov.kh/mocspace/mocspace_1636943840950.jpg
https://s1.moc.gov.kh/mocspace/mocspace_1636943934066.png