(មណ្ឌលគិរី)៖ នាព្រឹកថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម កៅ កោសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក សាន់ ដារិទ្ឋិ អភិបាលរង នៃគណៈអភិបាលខេត្តខេត្តមណ្ឌលគិរី បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការកំណត់អត្តសញ្ញាណ និងការផ្សព្វផ្សាយផលិតផលសក្តានុពលកម្ពុជា” ដោយមានការអញ្ជើញចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ សភាពាណិជ្ជកម្មកម្ពុជា ក្រុមហ៊ុន សហគ្រាស សហគមន៍ សមាគម ផលិតករ អាជីវករ និងនិស្សិត ក្នុងខេត្តមណ្ឌលគិរី ជាច្រើនរូប។
សិក្ខាសាលានេះ រៀបចំក្នុងគោលបំណង ដើម្បីចងក្រងអត្តសញ្ញាណ និងទិន្នន័យផលិតផលសក្តានុពលខេត្តមណ្ឌលគិរី ផ្សព្វផ្សាយឱ្យផលិតករ សាធារណជនបានស្គាល់កាន់តែទូលំទូលាយ ក្នុងការឈានចាប់យកចំណែកទីផ្សារក្នុងប្រទេស និងក្រៅប្រទេស សំដៅស្វែងរកអ្នកវិនិយោគ ដៃគូសហការ ដើម្បីអភិវឌ្ឍផលិតផលឱ្យឈានដល់ស្តង់ដារសម្រាប់ទីផ្សារក្នុងស្រុក និងក្រៅស្រុក ដោយគោរពតាមបទដ្ឋាននៃតម្រូវការទីផ្សារ។
តាមរយៈសិក្ខាសាលានេះ ក្រសួងពាណិជ្ជកម្ម បានធ្វើការអំពាវនាវដល់អ្នកប្រើប្រាស់គ្រប់រូប សូមបន្តគាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីជួយលើកទឹកចិត្តដល់ផលិតករកម្ពុជា។ ទន្ទឹមនឹងនេះដែរ ផលិតករកម្ពុជាត្រូវខិតខំផលិតទំនិញឱ្យមានគុណភាព សុវត្ថិភាព ស្តង់ដាអនាម័យ ព័ត៌មានផលិតផលគ្រប់គ្រាន់ ព្រមទាំងបិទកាលបរិច្ឆេទថ្ងៃផលិត និងថ្ងៃផុតកំណត់ប្រើប្រាស់ ដើម្បីបង្កើនទំនុកចិត្តដល់ប្រជាជនកម្ពុជា និងអ្នកទេសចរបរទេស ព្រមទាំងរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។
---
His Excellency KAO Kosal, Undersecretary of State of the Ministry of Commerce, presided over the opening ceremony of the seminar on “Identification and Promotion of Cambodia’s Potential Products” in Mondulkiri Province.
…
(Mondulkiri): On the morning of Friday, 11 July 2025, His Excellency KAO Kosal, Undersecretary of State of the Ministry of Commerce, and Mr. SAN Darith, Deputy Governor of Mondulkiri Province, presided over the opening ceremony of a seminar on “Identification and Promotion of Cambodia’s Potential Products”. The event was attended by provincial authorities, civil servants from relevant departments, the Cambodia Chamber of Commerce, traders, entrepreneurs, community members, associations, producers, businessmen and students from across the province.
The purpose of this seminar is to compile data on the identity and potential products of Mondulkiri Province and promote them to producers and the public. This initiative aims to enhance market access domestically and internationally, attract investors and business partners, and develop products to meet international standards for local and global markets, while adhering to market regulations and standards.
Through this event, the Ministry of Commerce urged all consumers to continue supporting and using Cambodian products to encourage local producers. At the same time, Cambodian producers must strive to manufacture high-quality and safe products that meet hygiene standards, provide complete product information, and clearly indicate production and expiration dates. These efforts aim to enhance consumer confidence domestically and internationally, while contributing to national economic development.




















