News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោក ចូហាន់ ស្ទីងនីហ្គ័រ (Johannes Steiniger) សមាជិកសភាសហព័ន្ធអាល្លឺម៉ង់ និងលោកបណ្ឌិត ស្ដេហ្វង់ ហេក ប្រធានគណបក្ស CDU Marburg-Biedenkopf អមដោយតំណាងមូលនិធិ Konrad-Adenauer-Stiftung (KAS) ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម ដើម្បីពិភាក្សាអំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងអាល្លឺម៉ង់។
News(ភ្នំពេញ)៖ នារសៀលថ្ងៃច័ន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្តម Buakeo PHUMVONGSAY ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការងារដើម្បីត្រៀមចូលរួមកិច្ចប្រជុំគណៈកម្មាធិការចម្រុះតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម លើកទី១៣ (13th JCC CLV DTA) និងកិច្ចប្រជុំពាក់ព័ន្ធ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ នៅខេត្តអាតាភឺ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជា ចូលជួបសម្តែងការគួរសម និងដើម្បីធ្វើបច្ចុប្បន្នភាពការងាររបស់សភាពាណិជ្ជកម្មកម្ពុជា និងទទួលស្តាប់អនុសាសន៍ណែនាំមួយចំនួនពីលោកជំទាវរដ្ឋមន្រ្តី។
Newsសេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤
News(បាងកក)៖ នាថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្មរបស់ប្រទេសថៃ ឯកឧត្តម ទិត រិទ្ធីពល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជាចំនួន ២១រូប ដោយមានការចូលរួមពីអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងការចរចាពាណិជ្ជកម្មសេរី ដើម្បីធ្វើទស្សនកិច្ចសិក្សាផ្លូវការ ក្នុងគោលបំណងពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ជាមួយក្រសួងពាណិជ្ជកម្មថៃ ទាក់ទងនឹងការចរចាពាណិជ្ជកម្មសេរី និងអង្គការពាណិជ្ជកម្មពិភពលោក ក្រោមការឧបត្ថម្ភគាំទ្រពីគម្រោង GIZ ARISE Plus Cambodia។