News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាបច្ចេកទេស ជាមួយតំណាង ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អំពីកម្មវិធីហិរញ្ញវត្ថុខ្សែច្រវាក់ពាណិជ្ជកម្ម និងផ្គត់ផ្គង់ (Trade and Supply Chain Finance Program)។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ សម្រាប់ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
News(កែប)៖ នាថ្ងៃអង្គារ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការសមាគមលើកកម្ពស់ម្រេចកំពត (ស.ល.ម.ក) ឯកឧត្តម ម៉ៅ ថូរ៉ា និង ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារក្រសួងពាណិជ្ជកម្ម ជួបប្រជុំជាមួយសមាគមលើកកម្ពស់ម្រេចកំពត (ស.ល.ម.ក) ដើម្បីពិនិត្យ និងសម្រេចលើសៀវភៅលក្ខន្តិកៈសមាគម និងសេចក្តីណែនាំ ស្តីពីនីតិវិធីនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការប្រតិបត្តិរបស់សមាគមនេះ ដែលមានអ្នកចូលរួមសរុបចំនួន ៣៣រូប។
News(ទីក្រុងមែលប៊ន និងស៊ីដនី ប្រទេសអូស្ត្រាលី)៖ កាលពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមជាមួយគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅធ្វើទស្សនកិច្ចសិក្សា នៅប្រទេសអូស្ត្រាលី ក្រោមក្របខណ្ឌជំនួយបច្ចេកទេសពីរដ្ឋាភិបាលអូស្ត្រាលី លើកម្មវិធីអភិវឌ្ឍន៍សមត្ថភាពស្ថាប័ន និងធនធានមនុស្សសម្រាប់យន្ដការភាពជាដៃគូររវាងរដ្ឋ និងឯកជននៅកម្ពុជា (Capacity Building Plan)។
News(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ខា ឡេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយបណ្តាអគ្គនាយកដ្ឋាន និងនាយកដ្ឋាន ក្រោមឱវាទក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យ និងពិភាក្សាលើគម្រោងផែនការ និងការកំណត់អាទិភាពក្នុងការរៀបចំសេចក្តីព្រាងច្បាប់ និងសេចក្តីព្រាងវិសោធនកម្មច្បាប់ពាណិជ្ជកម្ម ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ (ដំណាក់កាលទី១) ព្រមទាំងកាតព្វកិច្ច និងការប្តេជ្ញាចិត្តរបស់កម្ពុជាក្រោមក្របខណ្ឌសមាហរណកម្មតំបន់ និងសកល។