News(គូឡាឡាំពួ, ម៉ាឡេស៊ី)៖ នាថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ឯកឧត្តម ឡុង កែមវិចិត្រ អគ្គនាយក នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះ នៃកិច្ចព្រមព្រៀងអាសិប លើកទី១០ (The 10th RCEP Joint Committee Meeting)។ កិច្ចប្រជុំនេះ មានការចូលរួមពីបណ្តាប្រទេសសមាជិកអាសិបទាំង១៥ និងអង្គភាពគាំទ្រកិច្ចព្រមព្រៀងអាសិប ដើម្បីពិនិត្យ និងពិភាក្សាលើការងារសំខាន់ៗ សំដៅលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តកិច្ចព្រមព្រៀងអាសិប។
News(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី១ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ សូ ស្រីម៉ិច រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការធ្វើពាណិជ្ជកម្មទ្រព្យកម្មសិទ្ធិបញ្ញា” ដែលបានសហការរៀបចំទ្បើងដោយនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម និងសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ដែលមានការអញ្ជើញចូលរួមពី លោកជំទាវអនុរដ្ឋលេខាធិការ លោកអគ្គនាយករងសេវាពាណិជ្ជកម្ម លោកប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា ឯកឧត្តម នី ចាន់ឌី អនុប្រធានសមាគមកម្មសិទ្ធិបញ្ញា កម្ពុជា និង លោក សាស្រ្តាចារ្យ ZHANG XIAO JUN អគ្គលេខាធិការនៃមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ ចិន-អាស៊ាន មន្រ្តីនាយកដ្ឋានកម្មសិទ្ធិបញ្ញា សមាជិកសមាគម និងវិស័យឯកជនជាច្រើនរូប។ សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងផ្នែកកម្មសិទ្ធិបញ្ញា ការធ្វើពាណិជ្ជូបនីយកម្មទ្រព្យកម្មសិទ្ធិបញ្ញា និងឧត្តមានុវត្តនៃការធ្វើពាណិជ្ជកម្មទ្រព្យកម្មសិទ្ធិបញ្ញា របស់ប្រទេសកម្ពុជា និងប្រទេសចិន និងដើម្បីស្វែងរកលទ្ធភាពទទួលបានការគាំទ្រពីមជ្ឈមណ្ឌលស្រាវជ្រាវច្បាប់ចិន-អាស៊ាន ដើម្បីជំរុញការវាយតម្លៃ និងធ្វើពាណិជ្ជកម្មទ្រព្យកម្មសិទ្ធិបញ្ញានៅកម្ពុជាឱ្យកាន់តែមានភាពងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់។ នៅមុនពេលនៃកិច្ចប្រជុំ លោកជំទាវរដ្ឋលេខាធិការ ព្រមទាំងសមាជិកសិក្ខាសាលា បានចូលរួមស្មឹងស្មាតគោរពវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិតនៅសមរភូមិក្នុងការការពារបូរណភាពទឹកដី។
News(សេអ៊ូល)៖ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចុះត្រួតពិនិត្យទីតាំងជាក់ស្តែងដើម្បីបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ។ គោលបំណង នៃការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ គឺដើម្បីដាក់តាំងបង្ហាញផ្សព្វផ្សាយផលិតផលខ្មែរ និងព័ត៌មានអំពីវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌របស់កម្ពុជា ជូនធុរជន និងវិនិយោគិនកូរ៉េ។
News(ភ្នំពេញ)៖ នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្មសហការជាមួយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា កំណែ ២.០ (SETFO 2.0) ដែលមានការចូលរួមពីតំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ចំនួន ៣០ ស្ថាប័ន។
News(ម៉ានីល, ហ្វីលីពីន)៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ លោកស្រី អេង សុវណ្ណជីតា អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋហ្វីលីពីន បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក RAFAEL A.S.G ONGPIN នាយកប្រតិបត្តិក្លិបធុរកិច្ចម៉ាកាទី (Makati Business Club) នៅទីក្រុងម៉ាកាទី ប្រទេសហ្វីលីពីន។