News(Phnom Penh): On the morning of Wednesday, 10 December 2025, Her Excellency CHAM Nimul, Minister of Commerce, received a courtesy call from His Excellency CHRISTIAN DesRoches, Ambassador Extraordinary and Plenipotentiary of Canada to the Kingdom of Cambodia, and colleague. To begin, Her Excellency Minister warmly welcomed His Excellency Ambassador on his mission to strengthen and expand Cambodia–Canada bilateral relations across all sectors. Her Excellency Minister also highlighted the progress in bilateral trade and cooperation, particularly in promoting business linkages between the two countries in the areas of trade, investment, education, technology, and digitalization. In response, His Excellency Ambassador expressed his appreciation for the strong diplomatic and economic relations between the two countries and reaffirmed Canada’s commitment to continued cooperation and support. He further emphasized his dedication to encouraging greater trade and investment flows through business-matching initiatives between Cambodia and Canada, which will help expand trade volume and further strengthen economic and trade relations.
News(ភ្នំពេញ)៖ នៅថ្ងៃចន្ទ ទី៨ ខែធ្នូ ឆ្នាំ២០២៥ នៅសណ្ឋាគារត្រាមភ្នំពេញ (TRIBE Phnom Penh) ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការអន្តរក្រសួងតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ (គ.ត.គ.ស.) បានអញ្ជើញជាគណៈអធិបតីក្នុងកម្មវិធីសិក្ខាសាលាថ្នាក់ជាតិស្តីពី “ការពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តគោលនយាបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧” ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី ជាសមាជិក សមាជិកា នៃលេខាធិការដ្ឋានដែលអញ្ជើញមកពីអន្តរក្រសួង-ស្ថាប័ន មន្ត្រីជំនាញនៃនាយកដ្ឋានពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍន៍ តំណាងរដ្ឋបាលខេត្ត ដែលមានសក្តានុពលស្វាយចន្ទី តំណាងមន្ទីរពាណិជ្ជកម្ម តំណាងសហព័ន្ធ និងសមាគមស្វាយចន្ទីកម្ពុជា ជាច្រើនរូប។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីប្រមូលធាតុចូលបន្ថែម និងផ្ទៀងផ្ទាត់សេចក្តីព្រាងរបាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តគោលនយាបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ឱ្យគ្រប់ជ្រុងជ្រោយ ប្រកបដោយតម្លាភាព។ ជាលទ្ធផល ឈរលើស្មារតីជារួមអង្គសិក្ខាសាលាសម្រេចបានជោគជ័យ ដោយបានពិភាក្សាលម្អិតយ៉ាងផុលផុសលើខ្លឹមសារនៃសេចក្តីព្រាងរបាយការណ៍វាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តគោលនយោបាយនេះ មុននឹងដាក់ឆ្លងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ដើម្បីពិនិត្យសម្រេច និងរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល៕
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារពាណិជ្ជកម្មក្នុងប្រទេស និងការតភ្ជាប់ទីផ្សារក្រៅប្រទេស ដែលមានវត្តមានអញ្ជើញចូលរួមដោយ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អគ្គនាយក និងមន្ត្រីពាក់ព័ន្ធ។ កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីតាមដាន និងពិនិត្យលើវឌ្ឍនភាពការងារពាណិជ្ជកម្មក្នុងប្រទេស និងការតភ្ជាប់ទីផ្សារក្រៅប្រទេស ព្រមទាំងពិនិត្យលើលទ្ធផលការងារដែលបានអនុវត្តកន្លងមក ដើម្បីដាក់ចេញនូវទិសដៅ និងយុទ្ធសាស្ត្រថ្មីៗសម្រាប់បន្តអនុវត្តគោលដៅសំខាន់ៗនានា ជាពិសេសការពិនិត្យលើវឌ្ឍនភាពការងាររៀបចំបង្តើតម៉ាកវិញ្ញាតកម្មកម្ពុជា ដើម្បីជួយធានាបាននូវគុណភាពផលិតផល ភាពប្រកួតប្រជែង និងការកសាងម៉ាកកម្ពុជាឱ្យកាន់តែមានជំនឿទុកចិត្ត។
Newsភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានចូលរួមជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់លើប្រធានបទស្តីពី “ពីកន្លែងផលិតរហូតដល់ទីផ្សារ៖ ការអនុវត្តល្អក្នុងកិច្ច ការពារ ពាណិជ្ជូបនីយកម្ម និងយុទ្ធសាស្ត្រទីផ្សារ នៃម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ” ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហ៊ូ ស៊ីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន សេវាពាណិជ្ជកម្ម លោកស្រី Cristina Novio Garcia តំណាងប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក Antonio Berengue អនុប្រធានការិយាល័យកម្មសិទ្ធិបញ្ញាសហភាពអឺរ៉ុប (EUIPO) លោក សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា ព្រមទាំងសិក្ខាកាមអញ្ជើញមកពី បណ្តាប្រទេសអាស៊ាន និងសមាគមនៃម៉ាក សម្គាល់ភូមិសាស្ត្រនានារបស់កម្ពុជា ជាច្រើនរូប។ គោលបំណងនៃសិក្ខាសាលាពិគ្រោះយោបល់នេះ គឺដើម្បីផ្តល់ចំណេះដឹង និងផ្លាស់ប្តូរបទពិសោធន៍ល្អៗ នៃការអនុវត្តនូវគោលនយោបាយកម្មសិទ្ធិបញ្ញាពាក់ព័ន្ធម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ការអភិរក្សនូវមរតក វប្បធម៌ ការជំរុញការអភិវឌ្ឍសហគមន៍ជនបទ ការធានានូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព ការប្រើប្រាស់ ម៉ាកសម្គាល់ភូមិសាស្ត្រជាវីធីសាស្ត្រក្នុងការកសាងកេរ្តិ៍ឈ្មោះម៉ាកនិងផលិតផល កិច្ចពិភាក្សាលើផែនទី បង្ហាញផ្លូវម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងការពិភាក្សាការពង្រឹងការអនុវត្តច្បាប់ម៉ាកសម្គាល់ភូមិសាស្ត្រ ទំនិញ ពង្រឹងការត្រួតពិនិត្យ និងបញ្ហាប្រឈមនានារបស់កសិករ អ្នកផលិត និងសមាគមផងដែរ។ ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងអំពីតម្លៃជាសាកលនៃម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) សម្រាប់កម្ពុជា តំបន់ និងពិភពលោក ដែល GI ជាឧបករណ៍ដ៏សំខាន់ មួយមិនត្រឹមតែពង្រឹងនូវអត្តសញ្ញាណក្នុងស្រុក និងបានជួយជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ មិនត្រឹមតែជានិមិត្តសញ្ញានៃកន្លែងកកើត ប៉ុន្តែ ម៉ាកសម្គាល់ភូមិសាស្ត្រ ទំនិញត្រូវបានចាត់ទុកជានិមិត្តសញ្ញានៃគុណភាព ប្រពៃណី ជាពិសេសគឺវាបានផ្សារ ភ្ជាប់រវាងផលិតផល និងទីតាំង អាកាសធាតុ និងវិធីសាស្ត្រផលិតផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីតម្រូវការទីផ្សារផលិតផលទំនិញម៉ាកសម្គាល់ភូមិសាស្ត្រ ដែលទាមទារឱ្យអ្នកដាំដុះ អ្នកផលិត សមាគម និងក្រុមហ៊ុន ត្រូវអនុវត្តតាមស្តង់ដាបច្ចេកទេស គុណភាពខ្ពស់ ការត្រួតពិនិត្យ ដោយ អ្នកពិនិត្យ ខាងក្នុងនិងអ្នកត្រួតពិនិត្យពីក្រៅ និងការផលិតប្រកបដោយចីរភាពនិងស្រប តាមកិច្ចការពារ បរិស្ថាន។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានចូលរួមចែករំលែកនូវបទពិសោធន៍មួយចំនួនដល់អង្គសិក្ខាសាលា ដើម្បីជាបច្ច័យក្នុងការពិចារណា និងពិភាក្សាបន្ត រួមមាន៖ អាស៊ានគួរតែពង្រឹងកិច្ចសហការថ្នាក់តំបន់និងការ ចែករំលែកព័ត៌មានស្តីពីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ, ពង្រឹងសមត្ថភាពអ្នកផលិតនិងសមាគមម៉ាក សម្គាល់ភូមិសាស្ត្រទំនិញពាក់ព័ន្ធនឹងការគ្រប់គ្រងគុណភាព ទីផ្សារ និងការគ្រប់គ្រងអាជីវកម្ម, អភិវឌ្ឍន៍ យុទ្ធសាស្ត្រជាតិលើការកសាងកេរ្តិ៍ឈ្មោះម៉ាក, ជំរុញការផលិតនិងប្រើប្រាស់ផលិតផល GI ផ្សារភ្ជាប់តំបន់ ទេសចរណ៍, ពង្រឹងកិច្ច សហប្រតិបត្តិការជាមួយដៃគូជាពិសេស EUIPO ដើម្បីសមាហរណកម្មផលិតផល GI ទៅកាន់ទីផ្សារអឺរ៉ុប កាន់តែច្រើន, និងពង្រឹងនិងពង្រីកការសិក្សាស្រាវជ្រាវ នវានុវត្តន៍លើផលិតផលGI ដែលមានស្រាប់ឱ្យមាន ផលិតផលសម្បូរបែបនិងការអភិវឌ្ឍផលិតផលថ្មីបន្ថែមទៀត៕
News(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី៩ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងាររៀបចំនីតិវិធីសម្រាប់បង្កើត និងគ្រប់គ្រងមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅក្រៅប្រទេស ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ និងក្រុមការងារនាយកដ្ឋានពាក់ព័ន្ធ។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងរាយការណ៍ជូនលោកជំទាវរដ្ឋមន្ត្រី ព្រមទាំងទទួលអនុសាសន៍ណែនាំលើសេចក្តីព្រាងប្រកាសនីតិវិធី ក្នុងគោលដៅពង្រឹងប្រសិទ្ធភាពនូវមជ្ឈមណ្ឌលពាណិជ្ជកម្មដែលបានបង្កើតរួចរាល់ និងគ្រោងបង្កើតថ្មី ប្រកបដោយការផ្តល់ធាតុចូលគ្រប់ជ្រុងជ្រោយពីអង្គភាពពាក់ព័ន្ធ ហើយអាចអនុវត្តទៅដោយរលូន និងមានភាពគត់មត់។