News(ក្វាងចូវ, ចិន): នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ លោក ឡៅ ងួន អេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ នៃខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន បានជួបពិភាក្សាការងារជាមួយ លោកស្រី Ashley Fei, អគ្គនាយករងនៃ សមាគមន៍ Guangzhou Modern Information Service Industry Association និងសហការី ដោយមានសមាជិកក្រុមហ៊ុន/សហគ្រាសប្រមាណ ៨០០០ ដើម្បីពិភាក្សាអំពីការរៀបចំសិក្ខាសាលាស្តីពី ការជំរុញពាណិជ្ជកម្ម និងវិនិយោគនៅក្នុងតំបន់អាស៊ាន ដែលគ្រោងនឹងរៀបចំឡើងនៅក្នុងខែឧសភា ឬមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។ គោលបំណងនៃព្រឹត្តិការណ៍ដ៏សំខាន់នេះគឺដើម្បីផ្តល់ឱកាសដល់ស្ថានអគ្គកុងស៊ុលទាំងអស់នៃបណ្ដាប្រទេសសមាគមន៍ប្រជាជាតិអាស៊ីភាគអាគ្នេយ៍ ហៅកាត់ថា “ASEAN” នៅទីក្រុងក្វាងចូវ ដើម្បីធ្វើបទបង្ហាញអំពីបរិយាកាសពាណិជ្ជកម្ម និងការវិនិយោគ និងលិខិបទដ្ឋានគតិយុទ្ធរបស់ពួកគេដល់សមភាគីក្រុមហ៊ុន/សហគ្រាសចិន ដើម្បីជាព័ត៌មានជាមូលដ្ឋាន ក្នុងការពិនិត្យលទ្ធភាពពង្រីកអាជីវកម្ម និងការវិនិយោគទៅកាន់បណ្តាប្រទេសអាស៊ាន។
News(បាងកក, ថៃ)៖ នាថ្ងៃទី២២-២៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំ ប្រតិភូសហព័ន្ធដំឡូងមីកម្ពុជា តំណាងដោយ ឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធដំឡូងមី ចូលរួមក្នុងជំនួបជាមួយសភាឧស្សាកម្មថៃ និងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាលើការទិញលក់ផលិតផលដំឡូងមី និងពោតក្រហមពីកម្ពុជា ដោយមានការចូលរួមពីប្រតិភូកម្ពុជាចំនួន ១២រូប រួមមានតំណាងអគ្គនាយករងជំរុញពាណិជ្ជកម្ម តំណាងនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម និងឧកញ៉ា ច្រាយ ស៊ុន ប្រធានសហព័ន្ធដំឡូងមី និងសហការី ព្រមទាំងតំណាងសភាឧស្សាហកម្មថៃ និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធរបស់ប្រទេសថៃ ចំនួន ៣២រូប ផងដែរ។
Newsសេចក្តីជូនដំណឹងស្ដីពី៖ ការរៀបចំ «ពិព័រណ៍កាកាវអន្តរជាតិម៉ាឡេស៊ី ឆ្នាំ២០២៥» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-២៧ ខែឧសភា ឆ្នាំ ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិសាបា ទីក្រុង Kota Kinabalu រដ្ឋ Sabah ប្រទេសម៉ាឡេស៊ី
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង នាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ និងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្ម ព្រមទាំងមន្រ្តីរាជការក្រសួងពាណិជ្ជកម្ម ជាច្រើនរូប។
Newsសេចក្តីជូនដំណឹង ស្តីពី កម្ពុជាបាននិងកំពុងអនុវត្តយ៉ាងគត់មត់នូវវិធានពាណិជ្ជកម្មអន្តរជាតិ កាតព្វកិច្ច និងការសន្យាពេលចូលជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក ព្រមទាំងបាននិងកំពុងរៀបចំនីតិវិធីពិសេសបន្ថែមសម្រាប់ការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក