News(ហ្សឺណែវ, ស្វីស)៖ នាព្រឹកថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥ នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Ratnakar Adhikari នាយកប្រតិបត្តិនៃកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (Enhanced Integrated Framework) ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្មជាមួយនឹងកម្មវិធី EIF។ កិច្ចប្រជុំក៏បានពិភាក្សាអំពីវឌ្ឍនភាពនិងផលប៉ះពាល់របស់គម្រោងផ្សេងៗដែលទទួលបានការគាំទ្រពី EIF ក៏ដូចជាកិច្ចសហប្រតិបត្តិការនាពេលអនាគតរវាងស្ថាប័នទាំងពីរ។ - - - (Geneva, Switzerland): On the morning of Tuesday, 25 March 2025, at the World Trade Organization (WTO) headquarters, Her Excellency CHAM Nimul, Minister of Commerce, met with Dr. Ratnakar Adhikari, Executive Director of the Enhanced Integrated Framework (EIF) to discuss strengthening cooperation between the Ministry of Commerce and the EIF. The discussion also touched upon the progress and impact of projects supported by the EIF and future cooperation between Cambodia and the EIF.
News(រដ្ឋធានីប៊ែន)៖ នាព្រឹកថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ នៅរដ្ឋធានីប៊ែន សហព័ន្ធស្វីស លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្មបានជួបពិភាក្សាការងារជាមួយលោកជំទាវ Helene Budliger Artieda រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចនៃសហព័ន្ធស្វ៊ីស ដើម្បីពង្រឹងចំណងទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត ក៏ដូចជា កិច្ចសហប្រតិបត្តិការនានាក្នុងកម្រិតតំបន់ និងក្រោមក្របខ័ណ្ឌពហុភាគី។ - - - (Bern): On the morning of Monday, 24 March 2025, in Bern, Switzerland, Her Excellency CHAM Nimul, Minister of Commerce, met with Her Excellency Helene Budliger Artieda, State Secretary for Economic Affairs of the Swiss Confederation to further strengthen the bilateral economic relation as well as the cooperation at regional level and under multilateral frameworks.
News(តាកែវ)៖ នារសៀលថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥ នៅខេត្តតាកែវ លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមពិធីសម្ពោធព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥ នៅបរិវេណមាត់ទន្លេខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ព្រឹត្តិការណ៍បុណ្យទន្លេនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២៥ នៅខេត្តតាកែវ ដោយបានដាក់តាំងបង្ហាញនូវកសិផល ផលិតផល និងការរៀបចំកម្មវិធីកម្សាន្តជាច្រើន ជូនសាធារណជនចូលទស្សនា។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម បានចូលរួមរៀបចំស្តង់រួមតាំងបង្ហាញផលិតផលដែលមានសក្តានុពលជាច្រើនប្រភេទ ជាពិសេសផលិតផលសម្គាល់ភូមិសាស្ត្រ (GI) ក្នុងគោលបំណងលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ដើម្បីជំរុញការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងអន្តរជាតិ៕
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាវ ហេងតារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ នៃក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ នៃក្រសួងពាណិជ្ជកម្ម ដែលមានការចូលរួមពីឯកឧត្តម លោកជំទាវ អនុប្រធាន និង លោក លោកស្រី សមាជិក សមាជិកា ជាច្រើនរូប។
Newsសេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ - ប្រេងសាំងធម្មតា = ៣ ៨៥០ រៀល/លីត្រ (តម្លៃថេរ) - ប្រេងម៉ាស៊ូត = ៣ ៧០០ រៀល/លីត្រ (តម្លៃថេរ)