News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយក្រុមការងាររបស់ធនាគារពិភពលោក ដែលដឹកនាំដោយ លោក Sebastian Eckardt ប្រធានអនុវត្តគោលនយោបាយសេដ្ឋកិច្ច និងជាអ្នកដឹកនាំក្រុមការងារ (TTL)។
Newsយេីងខ្ញុំ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងផែនការដ៏ព្រៃផ្សៃនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជាឱ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គម និងភ្លើងសង្គ្រាមសាជាថ្មី ព្រមទាំងបំផ្លិចបំផ្លាញនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រកបដោយភាពសុខដុម ដែលកម្ពុជាកំពុងមានសព្វថ្ងៃ។ យើងខ្ញុំទាំងអស់គ្នា សូមប្រកាសថ្កោលទោសព្រមទាំងប្រឆាំងយ៉ាងដាច់អហង្ការ ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។
Newsសេចក្ដីជូនដំណឹងស្ដីពី៖ ការរៀបចំពិព័រណ៍ "The 23rd China International Environment Protection Exhibition and Conference (CIEPEC 2025)” ពីថ្ងៃទី១០-១២ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន ឯកឧត្ដម Salah Essa អគ្គកុងស៊ុលកិត្តិយសនៃធារណរដ្ឋស៊ីបប្រចាំព្រះរាជាណាក្រកម្ពុជា ប្រធានគណៈប្រតិភូ និងគណៈប្រតិភូកុងស៊ុលកិត្តិយសពីសាធារណរដ្ឋអូទ្រីស សាធារណរដ្ឋអ៉ីតាលី ព្រះរាជាណាចក្រស៊ុយអែត និងព្រះរាជាណាចក្រហូឡង់ ដើម្បីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធការជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងបណ្ដាប្រទេសទាំង៥ ខាងលើ ព្រមទាំងស្វែងយល់បន្ថែមពីគោលនយោបាយ និងកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រី អគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។