News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១៥ ខែតុលា ឆ្នាំ២០២៥ នៅវិមានព្រះបរមរូប ស្ថិតនៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមពិធីថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ "ព្រះបរមរតនកោដ្ឋ" គម្រប់ខួប១៣ឆ្នាំ។ ជាមួយគ្នានេះដែរ ក៏មានពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ"ព្រះបរមរតនកោដ្ឋ" គម្រប់ខួប ១៣ឆ្នាំ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្មជាច្រើនរូបផងដែរ។
Newsសូមថ្វាយមហាព្រះរាជកុសល ខួបគម្រប់ ១៣ឆ្នាំ នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណា សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ‘’ព្រះបរមរតនកោដ្ឋ’’ ១៥ តុលា ២០១២ - ១៥ តុលា ២០២៥
Newsអបអរសាទរ ខួប២១ឆ្នាំ នៃកម្ពុជាចូលជាសមាជិក អង្គការពាណិជ្ជកម្មពិភពលោក ១៣ តុលា ២០០៤ - ១៣ តុលា ២០២៥
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការចំពោះកិច្ច ដើម្បីសិក្សា និងរៀបចំបង្កើតសហព័ន្ធស្វាយកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពីការចាប់លេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាភិបាលសហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម លោក លោកស្រីដែលជាអនុប្រធាន និងសមាជិកគណៈកម្មការ ព្រមទាំងសមាសភាពឈរឈ្មោះជាច្រើនរូប។
News(ភ្នំពេញ)៖ នាថ្ងៃចន្ទ ទី១៣ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគារ OAKWOOD Premier Phnom Penh លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំ “កិច្ចប្រជុំពិគ្រោះយោបល់បច្ចេកទេសលើសេចក្តីព្រាងក្របខណ្ឌគោលនយោបាយពាណិជ្ជកម្មកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០” ដែលមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន និងតំណាងអគ្គនាយកដ្ឋាន-នាយកដ្ឋានពាក់ព័ន្ធក្រោមក្រសួងពាណិជ្ជកម្ម។