News(កំពង់ចាម)៖ ផ្សារផលិតផលខ្មែរខេត្តកំពង់ចាម បាននឹងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករ ផលិតករ និងសិប្បករខ្មែរ នៅក្នុងខេត្តកំពង់ចាម នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង ៨ព្រឹក-៨ល្ងាច។ 👉 ស្វែងរកផ្សារផលិតផលខ្មែរខេត្តកំពង់ចាម៖ https://maps.app.goo.gl/dWHo5jELeLm52ttd9... សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលរបស់ មន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។ ផ្សារផលិតផលខ្មែរនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករ អាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគេ។ ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។ សូមចូលរួមគាំទ្រផ្សារផលិផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ៕
News(បាត់ដំបង)៖ ផ្សារផលិតផលខ្មែរ នៅខេត្តបាត់ដំបង សហការរៀបចំដោយមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង និងសមាគមនិរន្តរភាពដីដើម្បីជីវិត កំពុងដំណើរការលក់កសិផល ផលិតផលខ្មែរ រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ៦:០០ព្រឹក ដល់ ៦:០០ល្ងាច នៅបរិវេណខាងមុខផ្សារទំនើប-បុរីថ្មី (តាមបណ្តោយផ្លូវលេខ៣) ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ស្វែងរកផ្សារផលិតផលខ្មែរខេត្តបាត់ដំបង៖https://maps.app.goo.gl/44Jyc9M2bWEokxbc8 សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។ ផ្សារផលិតផលខ្មែរនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករអាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគេ។ ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។ សូមចូលរួមគាំទ្រផ្សារផលិផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ៕
News(ខឹឡូញ, អាល្លឺម៉ង់)៖ នាថ្ងៃទី៤-៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានដឹកនាំប្រតិភូកម្ពុជាចូលរួមដោយជោគជ័យនៅក្នុងពិព័រណ៍ ANUGA 2025 ដែលជាពិព័រណ៍ពាណិជ្ជកម្មចំណីអាហារ និងភេសជ្ជៈដ៏ធំមួយក្នុងពិភពលោក។ បេសកកម្មដ៏មានសារៈសំខាន់មួយនេះ ជាកិច្ចសហការរវាងក្រុមការងារជំរុញការនាំចេញ របស់ក្រសួងពាណិជ្ជកម្ម និងទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) តាមរយៈការគាំទ្ររបស់ប្រទេសអាល្លឺម៉ង់ និងសហភាពអឺរ៉ុប បានបញ្ចប់ដោយជោគជ័យនិងក្លាយជាសមិទ្ធផលដ៏ត្រចះត្រចង់ក្នុងការកសាងកេរ្តិ៍ឈ្មោះរបស់កម្ពុជា ក្នុងនាមជាប្រភពដ៏គួរឱ្យទុកចិត្ត នៃផលិតផលកសិកម្ម និងចំណីអាហារដែលមានគុណភាពលំដាប់ខ្ពស់។
News(ខឹឡូញ, អាល្លឺម៉ង់)៖ នាថ្ងៃអង្គារ ទី៧ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងខឹឡូញ ប្រទេសអាល្លឺម៉ង់ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារជំរុញការនាំចេញ នៃក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារ ជាមួយក្រុមហ៊ុន Comexposium Group ដែលជាអង្គភាពរៀបចំព្រឹត្តិការណ៍នានានៅលើពិភពលោក និងជាអ្នករៀបចំពិព័រណ៍អន្តរជាតិ SAIL Paris។ កិច្ចពិភាក្សានេះ បានផ្តោតសំខាន់លើការបង្កើនទំនាក់ទំនង និងកិច្ចសហការជាមួយក្រុមហ៊ុន Comexposium Group ដើម្បីត្រៀមរៀបចំពន្លាជាតិកម្ពុជា (Country Pavillion) នៅគ្រោងនឹងរៀបចំនៅក្នុងពិព័រណ៍អន្តរជាតិ SIAL Paris 2026។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីសារៈសំខាន់ក្នុងការរកទីតាំងល្អមួយសម្រាប់រៀបចំពន្លាជាតិកម្ពុជា ដើម្បីធានាថាការចូលរួមរបស់កម្ពុជានាពេលខាងមុខ នឹងទទួលបាននូវភាពលេចធ្លោ បង្ហាញអត្តសញ្ញាណជាតិ និងផលិតផលសក្ដានុពលកម្ពុជាដែលមានគុណភាពខ្ពស់ ជូនសាធារណជនបានទស្សនា។ ឯកឧត្តមរដ្ឋលេខាធិការ បញ្ជាក់ថា SIAL Paris (Salon International de l'Alimentation គឺជាពិព័រណ៍ឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈដ៏ធំបំផុតមួយលើពិភពលោក ហើយធ្វើឡើងជារៀងរាល់ពីរឆ្នាំម្ដង (នៅថ្ងៃទី ១៧ ដល់ ២១ ខែតុលា ឆ្នាំ២០២៦) ដោយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការតផ្សាភ្ជាប់ទីផ្សារសកល ដ៏ធំមួយ មានអ្នកចូលរួមតាំងពិព័រណ៍មកពីជាង ២០០ប្រទេស រួមទាំងអ្នកទិញលំដាប់កំពូល និងវិនិយោគិនសំខាន់ៗ ផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការ សង្កត់ធ្ងន់ថា ការចូលរួមរបស់កម្ពុជាជាមួយនឹងការរៀបចំជាពន្លាជាតិ នឹងក្លាយជាយន្តការផ្សាភ្ជាប់ទីផ្សារ និងតាំងបង្ហាញពីការរួបរួម និងអត្តសញ្ញាណជាតិ នៃវិស័យកសិ-ចំណីអាហារ ដែលជួយបង្កើនភាពជឿជាក់ និងទាក់ទាញចំណាប់អារម្មណ៍អ្នកទិញមកលើផលិតផលសក្ដានុពលដូចជា អង្ករ ម្រេចកំពត ស្ករត្នោត និងផលិតផលកែច្នៃដែលមានគុណភាពខ្ពស់ដទៃទៀតទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារអឺរ៉ុប ខណៈពេលដែលពិព័រណ៍នេះក៏ជា មជ្ឈមណ្ឌលនវានុវត្តន៍ សម្រាប់ស្វែងយល់ពីនិន្នាការ បច្ចេកវិទ្យា និងស្តង់ដារគុណភាពខ្ពស់បំផុតដែលចាំបាច់សម្រាប់ការបង្កើនសមត្ថភាពប្រកួតប្រជែងផងដែរ។ សូមជម្រាបជូនថា ក្នុងថ្ងៃដដែលនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបន្តជួបពិភាក្សាការងារជាមួយ លោកស្រី Imane Cherifi អ្នកសម្របសម្រួលកម្មវិធី United Kingdom Trade Partnerships (UKTP) នៃអង្គភាព ITC និង លោក ដួង សារ៉ាក់ អ្នកសម្របសម្រួលជាតិរបស់កម្ពុជា សម្រាប់កម្មវិធី UKTP/ITC អំពីការពង្រឹងសហការផ្នែកបច្ចេកទេស និងកសាងសមត្ថភាព ដើម្បីជំរុញការបង្កើនតម្លៃបន្ថែម និងស្តង់ដារផលិតផលនាំចេញរបស់កម្ពុជា ឱ្យអាចប្រកួតប្រជែងបានលើទីផ្សារអន្តរជាតិ ផងដែរ។ --- (Cologne, Germany): On Tuesday, 7 October 2025, His Excellency SAMHENG Bora, Secretary of State of the Ministry of Commerce and Chairman of the Export Promotion Task Force, held a discussion meeting with representatives from the Comexposium Group, one of the world’s leading event organizers and the host of the renowned SIAL Paris International Exhibition. The discussion focused on strengthening collaboration with Comexposium in preparation for Cambodia’s National Pavilion at SIAL Paris 2026. On that occasion, His Excellency Secretary of State highlighted the importance of securing the best possible location for Cambodia’s pavilion to ensure the country’s strong and distinctive presence at this prestigious global trade event—highlighting Cambodia’s national identity and the high quality of its potential export products. His Excellency Secretary of State underlined that SIAL Paris (Salon International de l'Alimentation) is one of the world’s largest food and beverage trade exhibitions, held biennially and scheduled for October 17–21, 2026. The exhibition serves as a vital global platform connecting producers, buyers, and investors from over 200 countries. His Excellency Secretary of State mentioned that Cambodia’s participation through a National Pavilion will play a strategic role in linking its agri-food sector to international markets, showcasing national unity, and promoting trust and interest among international buyers in Cambodia’s potential products such as rice, Kampot pepper, palm sugar, and high-quality processed goods, particularly for the European market. SIAL Paris also acts as a hub of innovation, offering insights into the latest trends, technologies, and high-quality standards necessary for enhancing competitiveness in the global food industry. On the same day, His Excellency Secretary of State also held another discussion meeting with Ms. Imane Cherifi, Programme Coordinator of the United Kingdom Trade Partnerships (UKTP) at the International Trade Centre (ITC), and Mr. Duong Sarak, Cambodia’s National Coordinator for the UKTP/ITC Programme, about strengthening technical cooperation and capacity building to promote the increase in added value and standards of Cambodia's export products to be competitive in the international market.
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង លោក-លោកស្រីអគ្គាធិការរង លោកប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីប្រធាន និងអនុប្រធានមន្ទីរ និងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។