News(វៀងចន្ទន៍, ឡាវ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានតំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប លើកទី២០។
News(បន្ទាយមានជ័យ)៖ នាថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤ មន្រ្តីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តបន្ទាយមានជ័យ បានសហការជាមួយនាយកវិទ្យាល័យប៉ោយប៉ែត បន្តចុះផ្សព្វផ្សាយស្ដីពីសុវត្ថិភាពម្ហូបអាហារ និងផលប៉ះពាល់ ព្រមទាំងគ្រោះនៃការប្រើប្រាស់គ្រឿងញៀន ដល់សិស្សវិទ្យាល័យប៉ោយប៉ែត ស្ថិតក្នុងសង្កាត់មិត្តភាព ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានសិស្សថ្នាក់អនុវិទ្យាល័យ និងថ្នាក់វិទ្យាល័យចូលរួមចំនួន ៨៥ នាក់ និងលោកគ្រូចំនួន ៥ នាក់។
News(ស្វាយរៀង)៖ នាថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤ មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តស្វាយរៀង បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត ចុះធ្វើការត្រួតពិនិត្យទំនិញនៅផ្សារកំពុងចក ស្ថិតក្នុងស្រុករំដួល ខេត្តស្វាយរៀង ដែលក្នុងបេសកកម្មនេះ មន្រ្តីយើងបានរកឃើញ និងដកហូតនូវ ១).ទ្បេលាយ គ្មានស្លាកសញ្ញាត្រឹមត្រូវ ចំនួន ៤កំប៉ុង ស្មើនឹង៤គីទ្បូក្រាម ២). ប្រេងកូទ្បាដបធំ/តូច ចំនួន១៦៨ដប រំលោភបំពានសិទ្ធផ្តាច់មុខ (មិនបានដកហូត ប៉ុន្តែតម្រូវឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការដាក់លក់) និង ៣). សាច់មាន់ ជើងមាន់បង្កក និងគ្រួច ខូចគុណភាព (សីតុណ្ហភាពមិនគ្រប់) ចំនួន ២៣គីទ្បូក្រាម៕
News(អូសាកា, ជប៉ុន) ៖ នាព្រឹកថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោក SHO Hideki អគ្គនាយកនៃអង្គភាពជំរុញពាណិជ្ជកម្មក្រៅប្រទេសជប៉ុនប្រចាំទីក្រុងអូសាកា (Japan External Trade Organization - JETRO) នៅទីស្នាក់ការ JETRO ទីក្រុងអូសាកា លើការងារជំរុញកិច្ចសហប្រតិបត្តិការ និងការជំរុញការនាំចេញផលិតផលសក្តានុពលរបស់កម្ពុជា។
News(វៀងចន្ទន៍ ឡាវ)៖ នារសៀលថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោក Chris Humphrey នាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន និងគណ:ប្រតិភូ នាឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ។