Newsសេចក្តីជូនដំណឹងស្ដីពី៖ ពិព័រណ៍ប្រភពផ្គត់ផ្គង់សម្ភារៈវិស្វកម្មអន្តរជាតិ លើកទី១២ “The 12th Edition of the International Engineering Sourcing Show (IESS)” ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៧-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងចេនណៃ ប្រទេសឥណ្ឌា
News(ម៉ាកាវ, ចិន)៖ នាល្ងាចថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤ ក្រសួងពាណិជ្ជកម្មតំណាងដោយ ឯកឧត្តម លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងសមាគមសហព័ន្ធអ្នកផ្គត់ផ្គង់ម៉ាកាវ នៃតំបន់រដ្ឋបាលពិសេសម៉ាកាវ សាធារណៈរដ្ឋប្រជាមានិតចិន តំណាងដោយ លោក KIT HENG LEI នាយកប្រតិបត្តិសមាគមសហព័ន្ធអ្នកផ្តត់ផ្គង់ម៉ាកាវ (MUSA) បានចុះអនុស្សារណៈយោគយល់គ្នា ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយទីផ្សារដៃគូដែលមានអ្នកផ្គត់ផ្គង់ និងអ្នកបញ្ជាទិញផលិតផលជាច្រើនប្រភេទចូលទៅកាន់ទីផ្សារទំនិញ ផ្សារទំនើបតូច-ធំ ភោជនីយដ្ឋាន សណ្ឋាគារ និងរីហ្សត ប្រមាណជាង ១០០០កន្លែង នៅទូទាំងទីក្រុងម៉ាកាវ និងហុងកុង។
Newsសេចក្តីជូនដំណឹងស្ដីពី៖ ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ក្រោមមូលបទ «យុគសម័យ ថ្មីនៃពាណិជ្ជកម្ម (Trade Renaissance)» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលភីអេច ហ្គ្រេនហល បុរីប៉េងហួតបឹងស្នោ រាជធានីភ្នំពេញ
News(កំពត)៖ នាព្រឹកថ្ងៃសុក្រ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលាខេត្តកំពត ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការ និង លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យសមុទ្រ លើកទី១១ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង និង ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងជាអនុប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យសមុទ្រលើកទី១១។ ពិធីបុណ្យសមុទ្រលើកទី១១ ឆ្នាំ២០២៤ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តកំពត។
News(ភូកេត, ថៃ)៖ នាថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងសហការីនៃអគ្គនាយកដ្ឋាន ក.ប.ប. បានអញ្ជើញចូលរួម «កិច្ចប្រជុំប្រធានស្ថាប័នប្រកួតប្រជែងអាស៊ានលើកទី៥» (5th ASEAN Head of Competition Meeting – 5th AHCA) ដែលប្រព្រឹត្តឡើងនៅកោះភូកេត ព្រះរាជាណាចក្រថៃ។