ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3810
Newsឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.»
(ភ្នំពេញ)៖ នារសៀល ថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៤ របស់ គ.ប.ក. ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើបទប្បញ្ញត្តិក្រោមច្បាប់ស្តីពីការប្រកួតប្រជែង។ ក្នុងកិច្ចប្រជុំលើកទី៤នេះ បានពិភាក្សាលើសេចក្តីព្រាងសេចក្តីណែនាំស្តីពីការគណនាកម្រិតកំណត់នៃការជូនដំណឹងអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច ក្រោមច្បាប់ស្តីពីការប្រកួតប្រជែង។
Newsមន្រ្តីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ខេត្តឧត្តរមានជ័យ បានបើកវគ្គបណ្ដុះបណ្ដាល និងផ្ដល់ពុទ្ធិដល់សិស្សានុសិស្សក្នុងវិទ្យាល័យអន្លង់វែង ដែលស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចំនួន ១៣១នាក់
(ឧត្តរមានជ័យ)៖ នាថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០២៤ មន្រ្តីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ខេត្តឧត្តរមានជ័យ បានបើកវគ្គបណ្ដុះបណ្ដាល និងផ្ដល់ពុទ្ធិដល់សិស្សានុសិស្សក្នុងវិទ្យាល័យអន្លង់វែង ដែលស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចំនួន ១៣១នាក់។
Newsឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ការជំរុញការអនុវត្តគោលនយោបាយជាតិស្ដីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧” នៅខេត្តក្រចេះ
(ក្រចេះ)៖ នាព្រឹកថ្ងៃអង្គារ ទី១១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងអភិបាលរងខេត្តក្រចេះ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ការជំរុញការអនុវត្តគោលនយោបាយជាតិស្ដីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧” ដែលសហការរៀបចំដោយក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលខេត្តក្រចេះ ព្រមទាំងមានការអញ្ជើញចូលរួមពី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សហគមន៍អឺរ៉ុបប្រចាំនៅកម្ពុជា កិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ប្រចាំកម្ពុជា មន្រ្តីមន្ទីរអន្តរស្ថាប័នពាក់ព័ន្ធ អាជីវករ អ្នកកែច្នៃ និងអ្នកនាំចេញក្នុងខេត្តក្រចេះ ប្រមាណជា ៨០រូប។
Newsអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បន្តសហការជាមួយមន្ទីរពិសោធន៍ SPEC លើគម្រោងពង្រឹងប្រព័ន្ធសុវត្ថិភាពម្ហូបអាហារសម្រាប់អាជីវកម្មម្ហូបអាហារខ្នាតតូច-មធ្យមនិងធំ
(ភ្នំពេញ)៖ នាថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានប្រជុំពិភាក្សាជាមួយមន្ទីរពិសោធន៍ SPEC លើគម្រោងពង្រឹងប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ សម្រាប់ឆ្នាំ ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីជាមន្ត្រីជំនាញនៃនាយកដ្ឋានមន្ទីរពិសោធន៍ និងក្រុមការងាររបស់មន្ទីរពិសោធន៍ SPEC។
Newsឯកឧត្ដម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការគ្រប់គ្រង និងការអភិវឌ្ឍបណ្ណាល័យ កម្រិត២” សម្រាប់មន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្ម
(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្ដម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការគ្រប់គ្រងនិងការអភិវឌ្ឍបណ្ណាល័យ កម្រិត២” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា ឆ្នាំ២០២៤ បានរៀបចំឡើងដោយវិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្ម និងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្ម ដែលមានសិក្ខាកាមជាមន្ត្រីរាជការក្រសួងពាណិជ្ជកម្មចូលរួមសរុបចំនួន ៩៧នាក់ ក្នុងនោះមានសិក្ខាកាមចូលរួមតាមប្រព័ន្ធអនឡាញចំនួន ៤៩នាក់ ផងដែរ។



