News(ឧត្តរមានជ័យ)៖ នាព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅខេត្តឧត្តរមានជ័យ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខធិការក្រសួងពាណិជ្ជកម្មបានអញ្ជើញចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយពីតួនាទី និងអត្ថប្រយោជន៍របស់សភាពាណិជ្ជកម្ម។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លឿន រដ្ឋា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម អ៊ុន សុភ័ក្រ្ត អភិបាលរង នៃគណៈអភិបាលខេត្តឧត្តរមានជ័យ មន្រ្តីជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន មន្ទីរពាណិជ្ជកម្ម មន្ទីរពាក់ព័ន្ធជុំវិញខេត្ត តំណាងសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ព្រមទាំងក្រុមហ៊ុន សហគ្រាស ពាណិជ្ជករ អាជីវករ និងសេវាករនៅក្នុងខេត្តឧត្តរមានជ័យជាច្រើនរូប។
Newsសូមជម្រាបថា «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ នៅបរិវេណសួនហាត់ប្រាណមាត់ស្ទឹងសៀមរាប ខេត្តសៀមរាប ក្រោមមូលបទ «បង្កើនតម្លៃបន្ថែមនៃអាជីវកម្មបន្លែផ្លែឈើ»។ មានមន្ទីរ ស្ថាប័ន អង្គការ សមាគម សហគមន៍ កសិដ្ឋាន ក្រុមហ៊ុន សហគ្រាស ផលិតករ អាជីវករ និង«ផ្សារចុងសប្តាហ៍»នៃគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS)សរុបចំនួនជាង១០០ស្តង់ពិព័រណ៍ នឹងដាក់តាំងលក់បង្ហាញផលិតផលកសិកម្ម បន្លែផ្លែឈើស្រស់ ដំណាប់ផ្លែឈើ ចម្លាក់ប្រាក់ស្ពាន់ ផលិតផលសិប្បកម្ម ត្បូងមានតម្លៃ និងវត្ថុអនុស្សាវរីយ៍។
News(ក្វាងចូវ, ចិន)៖ នាថ្ងៃចន្ទ ទី២៤ ខែកុម្ភ: ឆ្នាំ២០២៥ នៅទីក្រុងក្វាងចូវ ខេត្តក្វាងទុង នៃសាធារណរដ្ឋប្រជាមានិតចិន លោក ឡៅ ងួន អេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ បានចូលរួមក្នុងពិធីបេីកសម្ភោធការិយាល័យថ្មីរបស់សមាគម China Association for Promoting UN Procurement (CAPUNP) - Asia-Pacific Economic and Trade Commision (APETC) សម្រាប់ការទំនាក់ទំនងទិញទំនិញនាំចូលរបស់ចិន ដែលស្ថិតនៅក្នុងទីក្រុងក្វាងចូវ ខេត្តក្វាងទុង នៃសាធារណរដ្ឋប្រជាមានិតចិន។
News(សៀមរាប)៖ នាព្រឹកថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលថ្នាក់តំបន់ស្តីពី “គោលនយោបាយ កម្មសិទ្ធិបញ្ញាសម្រាប់មជ្ឈមណ្ឌលគាំពារព័ត៌មានបច្ចេកវិទ្យា និងនវានុវត្តន៍ WIPO (TISCs) និងការិយាល័យផ្ទេរបច្ចេកវិទ្យា (TTOs)” ដែលបានសហការរៀបចំទ្បើងដោយនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម អង្គភាពប្រកាសនីយបត្រតក្កកម្មជប៉ុន (JPO) និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO)។
News(ចូហូ, ម៉ាឡេស៊ី)៖ នាថ្ងៃទី២៤-២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងកម្ពុជាសម្រាប់ក្រុមការងារជាន់ខ្ពស់ ស្ដីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៤៧ របស់ក្រុមការងារជាន់ខ្ពស់ ស្ដីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន នៅទីក្រុងដេសារុ រដ្ឋចូហូ ប្រទេសម៉ាឡេស៊ី ដែលរៀបចំឡើងដោយ ប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២៥។