News(ខេត្តក្រចេះ)៖ នាព្រឹកថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ លោក លឹម ច័ន្ទសុភ័ក្រ្ត អគ្គនាយករង នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាស្តីពី "ការផ្សព្វផ្សាយ និងពិគ្រោះយោបល់តាមតំបន់" ដែលជាផ្នែកមួយនៃការបង្កើតសហព័ន្ធដំឡូងមី ដោយសហការ និងគាំទ្រដោយក្រសួងពាណិជ្ជកម្ម អង្គការ GIZ-CRAS អង្គការ CIRD និងអង្គការ HEKS & CARITAS។
News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ចាន់ សុខទី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកក្រុមហ៊ុន ហ្គ្រីនត្រេដ និង ឯកឧត្តម សំរិទ្ធ សាកុរា អគ្គនាយក នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តអនុស្សរណៈយោគយល់គ្នារវាងអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស ក្រុមហ៊ុនហ្គ្រីនត្រេដ និងក្រុមហ៊ុន ស៊ី.ភី.។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពី ការបូកសរុបលទ្ធផលពិគ្រោះយោបល់លើការពិនិត្យលក្ខណៈសម្បត្តិយានយន្តថ្មីពាក់ព័ន្ធនឹងការកត់ត្រា និងតម្កល់លិខិតប្រគល់សិទ្ធិនាំចូលទំនិញពាក់ម៉ាកផ្តាច់មុខ។
News(ទីក្រុង Düsseldorf ប្រទេសអាល្លឺម៉ង់)៖ នាព្រឹកថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០២៤ សមាជិកគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» បានបន្តដំណើរទស្សនកិច្ចសិក្សា ទៅកាន់តុលាការជាន់ខ្ពស់ (Higher Regional Court Düsseldorf ) ស្ថិតក្នុងទីក្រុង Düsseldorf ប្រទេសអាល្លឺម៉ង់ ក្រោមការដឹកនាំដោយ ឯកឧត្តម បួន សារៈមុនី អនុប្រធានអចិន្ត្រៃយ៍ គ.ប.ក. តំណាងដ៏ខ្ពស់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធាន គ.ប.ក.។
News(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ជាមួយ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ដីពី ការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ និងស្វែងយល់អំពីនីតិវិធីពាក់ព័ន្ធនឹងការស្នើសុំវិញ្ញាបនបត្រ SPS (អនាម័យ និងភូតគាមអនាម័យ) សម្រាប់ការនាំចេញ។