Newsលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្រាបបង្គំទូលថ្វាយសារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនៃព្រះរាជពិធីឡើងគ្រងព្រះបរមសិរីរាជសម្បត្តិគម្រប់ ២០ឆ្នាំ
News(Utrecht, ប្រទេសហូឡង់ )៖ នាថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ និង លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកម្មវិធីទស្សនកិច្ចសិក្សា ដែលរៀបចំឡើងដោយកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។
Newsលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខចំពោះមរណភាពរបស់ ឯកឧត្តមបណ្ឌិត ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឈរ ស៊ុនហុង អនុរដ្ឋលេខាធិការ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ក្រុមហ៊ុន Harvey Law Group ដែលជាក្រុមហ៊ុនផ្តល់សេវាប្រឹក្សាផ្នែកច្បាប់ដល់អតិថិជនចម្រុះជាតិសាសន៍ដើម្បីជួយឱ្យពួកគេទទួលបានសញ្ជាតិនៅក្នុងប្រទេសដែលពួកគេចង់រស់នៅ។ ក្រុមហ៊ុននេះមានការិយាល័យបណ្ដាប្រទេសនៅអាស៊ី អាមេរិកខាងត្បូង និងមជ្ឈិមបូព៌ា។
News(ភ្នំពេញ)៖ នាថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០២៤ មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) រាជធានីភ្នំពេញ បានបន្តចុះត្រួតពិនិត្យផលិតផលទំនិញ ចំនួន ០៣ទីតាំង បន្ថែមទៀត ដែលស្ថិតនៅក្នុងមូលដ្ឋានខណ្ឌចំការមន និង ខណ្ឌមានជ័យ។ ជាលទ្ធផលមន្រ្តីជំនាញបានរកឃើញផលិតផលមិនអនុលោមភាព គុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ទៅលើផលិតផលដូចជា សណ្តែកដី ០៥កញ្ចប់ នំចាហ៊ួយចំរុះ ១៣កញ្ចប់ ទឹកជ្រលក់ ម្រេច ០៩កំប៉ុង និងសាច់កញ្ចប់ ០៣កញ្ចប់ សរុបមានចំនួន ១២គីឡូក្រាម ដោយបានដកហូតដើម្បីបន្តនីតិវិធី ព្រមទាំងណែនាំអប់ដល់អាជីវករបន្ថែមនូវបទប្បញ្ញត្តិ ព្រមទាំងនីតិវិធីនៃការថែរក្សាផលិតផលល្អលក់ជូនអ្នកប្រើប្រាស់។