Newsអបអរសាទរ ខួបលើកទី ១៦៣ ឆ្នាំ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ១៨៦៣ - ៨ ឧសភា ២០២៦
News(គូឡាឡាំពួ, ម៉ាឡេស៊ី)៖ នាថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦ នៅ ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី លោក វ៉ិត បញ្ញា អនុព័ន្ធពាណិជ្ជកម្មកម្ពុជា បានចូលរួមកម្មវិធី 2nd MCBA Networking & Council Installation night 2026 ដែលរៀបចំឡើងដោយសមាគមធុរកិច្ចម៉ាឡេស៊ីកម្ពុជា (MCBA) នៅ Kuala Lumpur Gold and Country Club (KLGCC) ដោយមានការចូលរួមពី លោក Jai Shankar Deputy CEO of MATRADE ដែលជាភ្នាក់ងារមួយរបស់ក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ម៉ាឡេស៊ី (MITI) រួមទាំងមានការចូលរួមពីសមាជិក MCBA, ប្រតិភូ FASMEC, អ្នកឧកញ៉ា ឧកញ៉ា វិនិយោគិន ក្រុមហ៊ុន សហគ្រាស និងសមាគមនានា ពីប្រទេសកម្ពុជា-ម៉ាឡេស៊ី មកពីវិស័យផ្សេងៗគ្នាដូចជា៖ ពាណិជ្ជកម្ម ឧស្សហកម្ម អបរំ ការថែទាំសុខភាព កសិកម្ម ទេសចរណ៍ បច្ចេកវិទ្យា អចលនទ្រព្យ និងភស្តុភាកម្ម។ ក្នុងព្រឹត្តិការណ៍នេះ ក៏មានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងសមាគមធុរកិច្ចម៉ាឡេស៊ីកម្ពុជា (MCBA) និង សហព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (FASMEC) ក្នុងគោលបំណងត្រៀមរៀបចំវេទិកាភាពជាអ្នកដឹកនាំអន្តរជាតិកម្ពុជាឆ្នាំ២០២៧ ដើម្បីលើកកម្ពស់ការវិនិយោគ និងពាណិជ្ជកម្មនាពេលអនាគតរវាងប្រទេសទាំងពីរ។ ក្នុងឱកាសនោះ លោកអនុព័ន្ធពាណិជ្ជកម្មកម្ពុជា ក៏បានលើកឡើងអំពីទំហំពាណិជ្ជកម្មកម្ពុជានិងម៉ាឡេស៊ី ដែលកំពុងបន្តកើនឡើងគួរអោយកត់សម្គាល់សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៦ ទោះបីជាពិភពលោកកំពុងជួបវិបត្តិប្រេងសកលក៌ដោយ និងបានបង្ហាញអំពីបរិយាកាសវិនិយោគនៅកម្ពុជា ច្បាប់ បទបញ្ញត្តិថ្មីៗ ជាពិសេសការធ្វើសាមញ្ញកម្មនៃការងារចុះបញ្ជីពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា ដែលទើបប្រកាសដាក់ឱ្យប្រើប្រាស់នាពេលថ្មីៗកន្លងមកនេះ ដែលនឹងជួយដល់វិនិយោគិនដែលមានបំណងចង់មកបើកក្រុមហ៊ុននៅកម្ពុជាកាន់តែងាយស្រួល និងចំណាយតិចជាងមុន៕
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារសាន់វ៉េ ភ្នំពេញ ឯកឧត្ដម អៀង ធម្មៈអមរិន្ទវីរិយវុឌ្ឍ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាបើក “កម្មវិធីបណ្តុះបណ្តាលគ្រូបង្គោល ផ្តោតលើការការពង្រឹងសេវាកម្មនាំចេញនៅកម្ពុជា” ដែលរៀបចំឡើងក្រោមកិច្ចសហការគាំទ្រពីសហព័ន្ធអាល្លឺម៉ង់ និងសហភាពអឺរ៉ុប តាមរយៈគម្រោង EU-German GATE សម្របសម្រួលបច្ចេកទេសដោយស្ថាប័ន Sequa និង PTB (Physikalisch-Technische Bundesanstalt) ដោយមានការអញ្ជើញចូលរួមពីតំណាងគម្រោង តំណាងស្ថាប័នដៃគូទាំងពីរ ព្រមទាំងសិក្ខាកាមដែលជាមន្ត្រីជំនាញមកពីអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងពាណិជ្ជកម្មជាច្រើនរូប។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងជាយុទ្ធសាស្ត្រក្នុងការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីនៃអ្នកផ្តល់សេវាគាំទ្រការនាំចេញនៅកម្ពុជា តាមរយៈការកសាងសមត្ថភាពមន្ត្រីជំនាញឱ្យក្លាយជាគ្រូបង្គោល និងអ្នកប្រឹក្សាយោបល់ប្រកបដោយវិជ្ជាជីវៈខ្ពស់ ដើម្បីចុះជួយតម្រង់ទិសដល់ក្រុមហ៊ុន និងសហគ្រាសក្នុងស្រុក ឱ្យមានលទ្ធភាពពេញលេញក្នុងការជំរុញផលិតផលកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប អាស៊ាន និងឆាកអន្តរជាតិ។ ទន្ទឹមនឹងនេះ កម្មវិធីនេះក៏បានផ្ដល់នូវវេទិកាពិភាក្សាដ៏មានសារៈសំខាន់សម្រាប់វាគ្មិន និងអ្នកជំនាញ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកយុទ្ធសាស្ត្រគន្លឹះនានា សំដៅពង្រឹងប្រព័ន្ធគាំទ្រការនាំចេញឱ្យកាន់តែមានភាពរឹងមាំ និរន្តរភាព និងឧត្តមភាពប្រកួតប្រជែង ព្រមទាំងពង្រីកសក្តានុពលនៃការនាំចេញរបស់កម្ពុជាទៅកាន់ឆាកអន្តរជាតិឱ្យកាន់តែទូលំទូលាយ។
News(Cebu, Philippines): On the afternoon of Thursday, 7 May 2026, Her Excellency CHAM Nimul, Minister of Commerce and ASEAN Economic Minister for Cambodia, and His Excellency PRAK Sokhonn, Deputy Prime Minister, Minister of Foreign Affairs and International Cooperation, attended the Joint Meeting of ASEAN Foreign Ministers and ASEAN Economic Ministers. The meeting aimed to discuss the situation in the Middle East and jointly address ways to mitigate its impacts on energy security and food security in the region, as well as to develop strategies to strengthen ASEAN’s competitiveness and resilience.
News(Phnom Penh): On the morning of Thursday, May 2026, at the Ministry of Commerce, His Excellency KEM Sithan, Acting Minister of the Ministry of Commerce and High Representative of Her Excellency CHAM Nimul, Minister of Commerce, chaired the weekly meeting attended by the Ministry's leaders, including the Secretary of State and Undersecretary of State, Director General, Directors of Departments, Directors of Provincial Departments, and other officials. The weekly meeting was held at the Ministry of Commerce and via video conference, covering the following agenda: 1. Brief report on the results of the Participation in Promoting Cambodia’s New Business Opportunities and Enhancing Cambodia–Singapore Trade Cooperation in the Republic of Singapore, and the Results of the Study Visit on Cashew Industry Exploration in the Socialist Republic of Vietnam 2. Brief report on the Work Progress of the Department of European, Middle Eastern and African Affairs 3. Brief report on the Work Progress of the Koh Kong Provincial Department of Commerce 4. Brief report on the Work Progress of the Oddar Meanchey Provincial Department of Commerce 5. Dissemination of the Notification on the Updating of Organizational Structures and the Actual Census of Officials within the Organizational Framework of the Ministry of Commerce 6. The remarks from the Management in Charge of Each Department and Provincial Department, and Other interventions. See less