News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ «Mini-Korea Brand & Entertainment Expo (KBEE) 2025» ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម Park Jung Wook ឯកអគ្គរដ្ឋទូតសាធារណកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ឧកញ៉ា គួច ផេង អនុប្រធានសហពាណិជ្ជកម្មកម្ពុជា លោក Koo Bonkyung អគ្គនាយកតំបន់សម្រាប់ទ្វីបអាស៊ីអាគ្នេយ៍និងអូសេអានី នៃទីភ្នាក់ងារជំរុញពាណិជ្ជកម្មនិងវិនិយោគកូរ៉េ (KOTRA) ព្រមទាំង ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័ន មន្ត្រី KOTRA និងតំណាងក្រុមហ៊ុនកូរ៉េ ជាច្រើនរូប។
News(យូណាន, ចិន)៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញចូលរួមពិធីសម្ពោធ “ពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ីខាងត្បូងលើកទី៩ និងពិព័រណ៍ពាណិជ្ជកម្មផលិតផលនាំចេញ នាំចូលគុនមិញលើកទី២៩” ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម Wang Dongming អនុប្រធានកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន និងមានការចូលរួមពី ឯកឧត្តម Wang Yubo អភិបាលខេត្តយូណាន, ឯកឧត្តម Yan Dong អនុរដ្ឋមន្ត្រីនៃក្រសួងពាណិជ្ជកម្មចិន, ឧបនាយករដ្ឋមន្ត្រីស្តីទីនៃរដ្ឋាភិបាលបណ្តោះអាសន្នអហ្វហ្គានីស្ថាន, ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីនៃការិយាល័យនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា, ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាន់ខ្ពស់ជាច្រើនរូប។
Newsអបអរសាទរ ខួបលើកទី៤៨ ទិវានៃការចងចាំ ដំណើរឆ្ពោះទៅរកការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ ~ ២០ មិថុនា ២០២៥
News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាត្តិជូន គណៈប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ លើការរៀបចំយុទ្ធសាស្ត្រលើការពង្រឹងគុណភាពពាណិជ្ជកម្ម ជំរុញការនាំចេញអង្ករ ការបង្កើតវេទិការជួញដូរស្រូវអង្ករ យន្តការនៃការដោះដូរមុខទំនិញផលិផល និងការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ប្រធានក្រុមប្រឹក្សា និងសមាជិកក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជាសម្រាប់អាណត្តិទី៥ នាពេលដ៏ខ្លីខាងមុខនេះ។
Newsសូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មគម្រប់ខួប ៨៩ ព្រះវស្សា យាងចូល ៩០ ព្រះវស្សា ១៨ មិថុនា ១៩៣៦ - ១៨ មិថុនា ២០២៥