News(ញូវយ៉ក, អាម៉េរិក)៖ នាព្រឹកថ្ងៃចន្ទ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំលើកទី៨៣ នៃក្រុមការងារទី២ នៃ UNCITRAL នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងបន្តពិភាក្សាអំពី «ការទទួលស្គាល់ និងការពង្រឹងសេចក្តីសម្រេចរបស់មជ្ឈត្តករ និងសេចក្តីកត់សម្គាល់របស់មជ្ឈត្តករ ក្នុងទម្រង់អេឡិចត្រូនិក» ដែលមានការចូលរួមដោយផ្ទាល់ពីបណ្តាប្រទេសជាសមាជិក ៦៨ប្រទេស និងមានការចូលរួមពីអង្គភាពរាជរដ្ឋាភិបាលអន្តរជាតិ ព្រមទាំងអង្គការមិនមែនរដ្ឋាភិបាល ក្នុងឋានៈជាប្រទេសសង្កេតការណ៍ផងដែរ។ ជាមួយគ្នានេះ ក្នុងអំឡុងពេលនៃកិច្ចប្រជុំខាងលើ ក៏មានការរៀបចំវេទិកាពិភាក្សា លើប្រធានបទ «ការប្រើប្រាស់បញ្ញាសិប្បនិម្មិត នៅក្នុងដំណោះស្រាយជម្លោះ និងការកសាងសេចក្តីណែនាំនីតិវិធី ស្តីពីការកាត់ក្តីពីចម្ងាយ នៅក្នុងមជ្ឍត្តកម្ម និងការដឹកនាំសម្រុះសម្រួល»៕
NewsANNOUNCEMENT: The international expo “SIAL PARIS 2026”, to be held from 17-21 October 2026 at Paris Nord Villepinte, Paris, French Republic
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយសភាពាណិជ្ជកម្មកម្ពុជា ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តមអគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងពាណិជ្ជកម្ម និងបុគ្គលិករបស់សភាពាណិជ្ជកម្មកម្ពុជាជាច្រើនរូបផងដែរ។ កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងពិភាក្សាអំពីការរៀបចំបោះឆ្នោតសភាពាណិជ្ជកម្មរាជធានី-ខេត្ត សម្រាប់អាណត្តិថ្មី និងបន្ត ព្រមទាំងការរៀបចំគណៈកម្មការរៀបចំការបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មរាជធានី-ខេត្ត៕
News(Thuwal, Saudi Arabia): On 9-12 February 2026, Her Excellency CHEA Rathda, Secretary of State of the Ministry of Commerce, participated in the high-level training entitled “AI for Impact: Training Leaders in LDCs” for senior officials from Least Developed Countries in Asia and Africa. The program aimed at enhancing participants’ understanding of the fundamentals and benefits of using Artificial Intelligence (AI), as well as the policy and regulatory frameworks for AI governance. On the sidelines of this high-level training program, Her Excellency the Secretary of State also had working discussions with Mr. Deodat Maharaj, Managing Director of the United Nations Technology Bank for LDCs, and Mr. Sultan Albarakati, distinguished representative of the King Abdullah University of Science and Technology (KAUST), to discuss and explore bilateral cooperation and various initiatives aimed at promoting and advancing the development of digital trade and artificial intelligence in Cambodia.
News(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ទី១២ ខែកុម្ហៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃរបាយការណ៍ស្តីពីការត្រៀមខ្លួនរបស់កម្ពុជាលើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនដោយពុំប្រើប្រាស់ក្រដាសស្នាម ដែលកិច្ចប្រជុំនេះមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងក្រុមការងារបច្ចេកទេសពាក់ព័ន្ធ ជាច្រើនរូប ផងដែរ។ ការវាយតម្លៃនេះ ជាជំនួយបច្ចេកទេស គាំទ្រដោយគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិកនៃអង្គការសហប្រជាជាតិ (UNESCAP) ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពលើវឌ្ឍនភាព និងការត្រៀមខ្លួនរបស់កម្ពុជាក្នុងការងារកិច្ចសម្រួលពាណិជ្ជកម្មឌីជីថលនៅកម្ពុជា និងការត្រៀមលក្ខណៈក្នុងការអនុវត្តកិច្ចព្រមព្រៀងក្របខណ្ឌស្ដីពីកិច្ចសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែនដោយពុំប្រើប្រាស់ក្រដាសស្នាម សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក (CPTA) ដែលកម្ពុជាបានចុះហត្ថលេខាកាលពីឆ្នាំ២០១៧។ ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា របាយការណ៍នេះ គឺជាឯកសារយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ ពោលគឺជាមូលដ្ឋានគ្រឹះក្នុងការជំរុញនីតិវិធីសច្ចាប័នលើកិច្ចព្រមព្រៀងក្របខណ្ឌខាងលើ ដែលនឹងដើរតួជាកម្លាំងចលករក្នុងការធ្វើទំនើបកម្មប្រព័ន្ធពាណិជ្ជកម្មកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងកាត់បន្ថយចំណាយលើប្រតិបត្តិការពាណិជ្ជកម្មឆ្លងកាត់ព្រំដែន។