News(Davos, Switzerland) On the morning of Tuesday, 20 January 2026, Her Excellency CHAM Nimul, Minister of Commerce, met with Her Excellency Helene Budliger Artieda, State Secretary for Economic Affairs of the Swiss Confederation, in Davos, Switzerland, to further strengthen and expand bilateral trade cooperation between Cambodia and Switzerland.
Newsលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ផ្ញើសាររំលែកទុក្ខជូនចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ឌី សានឿន
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម អេង សុធីវ័ន្ត អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងជានាយកគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍) បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារគម្រោងក្នុងឆ្នាំ២០២៥ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០២៦ ដែលមានការចូលរួមពី លោកអគ្គនាយករង លោកប្រធាននាយកដ្ឋាន និងមន្រ្តីអនុវត្តគម្រោងនៃការិយាល័យគ្រប់គ្រងគម្រោងអេមស៍ លោកប្រធានមន្ទីរ និងមន្រ្តីទទួលបន្ទុកអនុវត្តគម្រោងរបស់ខេត្តគោលដៅទាំង ១៨ ខេត្ត ក្រោមគម្រោងអេមស៍ និងដៃគូបច្ចេកទេសទាំងអស់របស់គម្រោង។ កិច្ចប្រជុំនេះរៀបចំឡើង ដើម្បីធ្វើការត្រួតពិនិត្យពីវឌ្ឍនភាពការងារ និងលទ្ធផលរបស់គម្រោងក្នុងឆ្នាំ២០២៥ និងធ្វើការផ្សព្វផ្សាយពីទិសដៅការងារលម្អិតជូនដល់អ្នកអនុវត្តទាំងអស់ ក្នុងគោលបំណងដើម្បីសម្រេចឱ្យបាននូវលទ្ធផលដែលបានគ្រោងទុកសម្រាប់ឆ្នាំ២០២៦។ ក្នុងកិច្ចប្រជុំនេះ ក៏បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារវាងក្រសួងពាណិជ្ជកម្ម ដែលជាអ្នកអនុវត្តគម្រោង និងដៃគូពាក់ព័ន្ធនានា ក្នុងការបង្កើត និងពង្រីកទីផ្សារប្រកបដោយបរិយាប័ន្ន ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់កសិករខ្នាតតូចនៅកម្ពុជា៕
News(សៀងហៃ, ចិន)៖ នារសៀលថ្ងៃពុធ ទី១៤ ខែមករា ឆ្នាំ២០២៥ នៅស្ថានឯកអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន លោក យក់ ឧសភា អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ បានទទួលជួបពិភាក្សាការងារជាមួយសម្ព័ន្ធសហគ្រាសសានហ្ស៊ី តំណាងដោយ លោក Nie Wenqing អគ្គលេខាធិការរង និងជាប្រធានតំណាងប្រចាំទីក្រុងសៀងហៃ និងសហការី។ ក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាលើចំណុចមួយចំនួនដូចជា៖ ការស្វែងយល់អំពីសហគ្រាសសានហ្ស៊ី ការស្វែងយល់អំពីបរិយាបន្នវិនិយោគ សេដ្ឋកិច្ច-ពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា ការរៀបចំផែនការកម្មវិធីទាក់ទាញអ្នកវិនិយោគ ការបន្តផ្លាស់ប្តូរបទពិសោធន៍ និងទស្សនកិច្ចសិក្សារវាងគ្នាទៅវិញទៅមក គោលនយោបាយទាក់ទាញទេសចរណ៍។ល។ សូមជម្រាបជូនថា សម្ព័ន្ធសហគ្រាសសានហ្ស៊ី (Shanxi Enterprise Confederation) បានបង្កើតឡើងនៅឆ្នាំ ១៩៨៤ រហូតមកដល់ពេលនេះ សម្ព័ន្ធនេះមានសាខាប្រមាណ ២៨ ទូទាំងប្រទេសចិន និងមានដៃគូសហការរបស់ខ្លួនប្រមាណជិត ៧០០ វិនិយោគគ្រប់វិស័យ៕
News(ភ្នំពេញ)៖ នាព្រឹក ថ្ងៃសុក្រ ទី១៦ ខែមករា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំវគ្គផ្សព្វផ្សាយប្រកាសស្ដីពីការធ្វើសាមញ្ញកម្មនៃការងារចុះបញ្ជីពាណិជ្ជកម្ម ដល់ថ្នាក់ដឹកនាំទទួលបន្ទុកការងារចុះបញ្ជីពាណិជ្ជកម្ម និងមន្ដ្រីជំនាញនៃនាយកដ្ឋានដ្ឋានចុះបញ្ជីពាណិជ្ជកម្ម។ វគ្គផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពន្យល់លម្អិតបន្ថែមលើខ្លឹមសារនៃប្រកាសថ្មី ដើម្បីធានាបាននូវប្រសិទ្ធិភាពនៃការអនុវត្ត៕