News(Phnom Penh): On the morning of Tuesday, 6 January 2026, at the Ministry of Commerce, Her Excellency CHAM Nimul, Minister of Commerce, received a courtesy and farewell call from His Excellency Mohammed Ismaeil A. Dahlwy, Ambassador Extraordinary and Plenipotentiary of the Kingdom of Saudi Arabia to the Kingdom of Cambodia, on the occasion of the conclusion of his diplomatic tenure. Furthermore, His Excellency Ambassador noted Cambodia’s rapid development across various potential sectors and its economic diversification, and expressed optimism that Cambodia could become an important gateway to the ASEAN market. Her Excellency Minister expressed the gratitude for the strenuous efforts of His Excellency Ambassador in contributing to the enhancement of trade relations between the two countries and wished His Excellency success in new missions.
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៦ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក យ៊ាន លីវ នាយកគ្រប់គ្រងក្រុមហ៊ុន TotalEnergies Marketing Cambodia Co., Ltd និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្រ្តី បានស្វាគមន៍ លោក យ៊ាន លីវ នាយកគ្របគ្រង់ក្រុមហ៊ុន TotalEnergies Marketing Co., Ltd និងសហការី និងបានថ្លែងអបអរសាទរក្នុងឱកាសដែលក្រុមហ៊ុនបានបើកសាខាស្ថានីយប្រេងឥន្ធនៈថ្មីនៅកោះនរាហ៍។ ជាមួយគ្នានោះ លោកជំទាវរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន TotalEnergies ដែលបានផ្តល់ការជឿទុកចិត្តមកលើរាជរដ្ឋាភិបាល ធ្វើការវិនិយោគក្នុងវិស័យថាមពលនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នា១៩៩៣ មក។ លោកនាយកគ្រប់គ្រង យ៊ាន លីវ បានគោរពថ្លែងអំណរគុណជូនចំពោះ លោកជំទាវរដ្ឋមន្រ្តី ដែលបានអនុញ្ញាតជូន លោក និងសហការី ចូលជួបសម្តែងការគួរសម និងបានជម្រាបជូនអំពីវឌ្ឍនភាពសំខាន់ៗ និងការរីកចម្រើន ក៏ដូចជាចក្ខុវិស័យរបស់ក្រុមហ៊ុន TotalEnergies នៅកម្ពុជាផងដែរ។ ទន្ទឹមនឹងនេះ លោកនាយកគ្រប់គ្រង ក៏បានថ្លែងកោតសរសើរដល់កិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការប្រឹងប្រែងធ្វើឱ្យ បរិយាកាសធុរកិច្ចនិងវិនិយោគកាន់តែប្រសើរទ្បើង ដែលបានជួយសម្រួលដល់វិស័យឯកជនឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ នាឱកាសនោះ លោកក៏បានជម្រាបជូនអំពីការចូលរួមចំណែករបស់ក្រុមហ៊ុន ក្នុងការលើកស្ទួយផលិតផលខ្មែរ តាមរយៈការដាក់លក់នៅម៉ាត Bonjour តាមបណ្តាស្ថានីយប្រេងឥន្ធនៈតូតាល់នៅកម្ពុជាផងដែរ។ ជាកិច្ចឆ្លើយតប លោកជំទាវរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន TotalEnergies ដែលបានចូលរួមក្នុងការជួយលើកកម្ពស់ផលិតផលខ្មែរ និងបានលើកទឹកចិត្តឱ្យបន្តចូលរួមឱ្យកាន់តែផុលផុសបន្ថែមទៀតជាមួយរាជរដ្ឋាភិបាល ជាពិសេស ក្រសួងពាណិជ្ជកម្ម ក្នុងយុទ្ធនាការរួមគ្នាលើកស្ទួយផលិតផលខ្មែរនិងជំរុញទីផ្សារក្នុងស្រុក។
Newsសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជូនចំពោះដួងវិញ្ញាណក្ខន្ធ ឧបាសក ញឹក ពេជ ដែលត្រូវជាឪពុករបស់លោក ញឹក ថាឡា ប្រធានតំណាងពាណិជ្ជកម្មប្រចាំរដ្ឋបាលតំបន់េសដ្ឋកិច្ចពិសេស សាន់ដុង សាន់សែល
Newsទិវាសន្តិភាពនៅកម្ពុជា និងខួបលើកទី ២៧ ទិវាបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាតាមរយៈនយោបាយ ឈ្នះ ឈ្នះ ២៩ ធ្នូ ១៩៩៨ - ២៩ ធ្នូ ២០២៥
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្ដីពី ”ច្បាប់ពាណិជ្ជកម្មអន្តរជាតិ” ដែលសហការរៀបចំដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ ជាមួយនាយកដ្ឋានផ្តល់ព័ត៌មាន និងផ្ទៀងផ្ទាត់ច្បាប់ នៃក្រសួងពាណិជ្ជកម្ម ដោយមានសិក្ខាកាមចូលរួមមកពីនាយកដ្ឋានពាក់ព័ន្ធ និងមន្ទីរពាណិជ្ជកម្មទាំង ២៥រាជធានី-ខេត្ត។ វគ្គបណ្តុះបណ្តាលនេះ មានរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ក្នុងគោលបំណងដើម្បីពង្រឹងចំណេះដឹងគ្រូបង្គោល ឱ្យមានសមត្ថភាពគ្រប់គ្រាន់ និងទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត ទាក់ទងនឹងច្បាប់ពាណិជ្ជកម្មអន្តរជាតិ សម្រាប់ធ្វើការបណ្តុះ បណ្តាលបន្តជូនសហការីខ្លួន។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា បន្ទាប់ពីប្រទេសកម្ពុជាក្លាយជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក តម្រូវឱ្យកម្ពុជាមានកាតព្វកិច្ច ចំនួន ២ សំខាន់ៗ ដូចជា៖ - ទី១. កម្ពុជាត្រូវអនុវត្តកាតព្វកិច្ចតាមការសន្យារបស់ខ្លួន ក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ក្នុងការអនុម័តច្បាប់ និងបទប្បញ្ញត្តិចំនួន ៤៨ ដើម្បីធានាអនុលោមភាពជាមួយអង្គការពាណិជ្ជកម្មពិភពលោក។ ជាលទ្ធផលគិតមកទល់បច្ចុប្បន្ននេះ កម្ពុជាសម្រេចបានច្បាប់ និងបទប្បញ្ញតិចំនួន ៤២ និងនៅសល់ច្បាប់ចំនួន ៦ ទៀត ដែលកំពុងរៀបចំគឺ៖ ក) ច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស ខ) ច្បាប់ស្តីពីគំនូសព្រាងនៃសៀគ្វីបំព្រួញ គ) ច្បាប់ស្តីពីការសម្ងាត់ពាណិជ្ជកម្ម និងព័ត៌មានមិនបើកចំហ ឃ) ច្បាប់ស្តីពីតុលាការពាណិជ្ជកម្ម ង) ច្បាប់ស្តីពីកិច្ចសន្យាពាណិជ្ជកម្ម និង ច) ច្បាប់ស្តីពីភ្នាក់ងារពាណិជ្ជកម្ម។ - ទី២. កម្ពុជាមានកាតព្វកិច្ចផ្ដល់ព័ត៌មានទៅអង្គការពាណិជ្ជកម្មពិភពលោក រួមមាន៖ ក) អនុក្រឹត្យ ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម ខ)កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាត់អារ៉ាប់រួម និង គ) ការបញ្ចប់វិធានការហាមឃាត់ការនាំចូលជាបណ្ដោះអាសន្ននូវគ្រឿងក្នុង និងបំណែកសាច់បង្កក។ នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ចំពោះការធ្វើបទបង្ហាញ និងចូលរួមក្នុងការពិភាក្សា និងស្វែងយល់ ឱ្យបានស៊ីជម្រៅ ដើម្បីទទួលបាននូវចំណេះដឹងពីវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់ខាងលើនេះ៕