News(បាត់ដំបង)៖ នាព្រឹកថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៥ លោក តាន់ យុវរដ្ឋ អគ្គនាយករង នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម ផេង សិទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “យុទ្ធសាស្រ្តធ្វើធុរកិច្ចក្នុងយុគសម័យទីផ្សារឌីជីថល” ដោយមានការអញ្ជើញចូលរួមពីរដ្ឋបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ សភាពាណិជ្ជកម្ម ក្រុមហ៊ុន សហគ្រាស ផលិតករ អាជីវករ សមាគម សហគមន៍ និស្សិតក្នុងខេត្តបាត់ដំបង។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្ម តំណាងពាណិជ្ជកម្មប្រចាំតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស តំណាងពាណិជ្ជកម្មប្រចាំនៅបរទេស និងទីប្រឹក្សាទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
News(សៀមរាប)៖ នារសៀលថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា “គ.ក.ប.” បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងពាណិជ្ជកម្ម ក្រសួងអប់រំ យុវជន និងកីទ្បា និងអង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ ស្តីពីការអនុវត្តគម្រោងការបណ្តុះបណ្តាលទេពកោសល្យច្នៃប្រឌិតនៅកម្ពុជា តាមរយៈការអនុវត្តគំរូអប់រំថ្នាក់ជាតិគំនិតច្នៃប្រឌិត និងការបង្កើតថ្មីរបស់ប្រទេសកូរ៉េ ចាប់ពីឆ្នាំ២០២៥-២០២៧។
News(សៀមរាប)៖ នារសៀលថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា “គ.ក.ប.” បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាជាមួយ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីទ្បា (MoEYS) និង លោក MOK Sungho អនុប្រធានអង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ (KIPO) ក្នុងគោលបំណងដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគម្រោងស្តីពីការអនុវត្តគម្រោងការបណ្តុះបណ្តាលទេពកោសល្យច្នៃប្រឌិតនៅកម្ពុជា តាមរយៈការអនុវត្តគំរូអប់រំថ្នាក់ជាតិគំនិតច្នៃប្រឌិត និងការបង្កើតថ្មីរបស់ប្រទេសកូរ៉េ ដែលមានរយៈពេលអនុវត្ត ៣ឆ្នាំ គឺចាប់ពីឆ្នាំ ២០២៥-២០២៧។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះ អង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អនាពេលកន្លងមក ជាពិសេសការផ្តល់វគ្គបណ្តុះបណ្តាល ដើម្បីការកសាងសមត្ថភាពមន្ត្រីក្នុងផ្នែកកម្មសិទ្ធិបញ្ញា។
Newsអបអរសាទរ ខួបលើកទី ១៦២ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ១៨៦២ - ៨ ឧសភា ២០២៥