Newsអបអរសាទរ ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨ មេសា ២០២៥
News(កំពង់ស្ពឺ)៖ នាថ្ងៃពុធ ទី២ ខែមេសា ឆ្នាំ២០២៥ នៅមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ឯកឧត្តម តាត ពុធសូដារី រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្មអញ្ជើញធ្វើអធិបតីភាពក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ការចុះបញ្ជីពាណិជ្ជកម្មតាមថ្នាលបច្ចេកវិទ្យាឌីជីថល” ដែលសហការរៀបចំដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ដោយមានសិក្ខាកាមចូលរួមដែលអញ្ជើញមកពីមន្ទីរខេត្តពាក់ព័ន្ធ និងសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ក្រុមហ៊ុន អាជីវករ និស្សិត ប្រមាណ ៨០នាក់ ក្នុងនោះ ស្រី ៣៨ នាក់។
News(កំពង់ឆ្នាំង)៖ នាព្រឹកថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយ នាយទាហ៊ាន នាយទាហ៊ានរង និងពលទាហ៊ាន នៅទីបញ្ជាការដ្ឋានកាំភ្លើងធំ ស្ថិតនៅភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនក្រុមប្រឹក្សាភិបាលសមាគមផលិតគ្រឿងអេឡិចត្រូនិក និងបច្ចេកវិទ្យាកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើការធ្វើធុរកិច្ចរបស់សមាគម។
Newsវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ (TTRI) នៃក្រសួងពាណិជ្ជកម្ម មានកិត្តិយសបោះពុម្ពផ្សាយព្រឹត្តិបត្រស្រាវជ្រាវអេឡិចត្រូនិក (iTrade Bulletin) វ៉ុល០១ លេខ០២ (ជាភាសាខ្មែរ និងអង់គ្លេស) សម្រាប់ខែមីនា ឆ្នាំ២០២៥ ដូចខាងក្រោម៖