News(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំអំពីវឌ្ឍនភាពការងារទាក់ទងនឹងវិស័យដំឡូងមី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) លោកប្រធាន-អនុប្រធានមន្ទីរពាណិជ្ជកម្ម និងមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពាក់ព័ន្ធ ព្រមទាំងតំណាងសហព័ន្ធ/សមាគមដំឡូងមី ជាច្រើនរូប។ កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណងពិភាក្សាជុំវិញផែនការសម្របសម្រួល និងដោះស្រាយកិច្ចសម្រួលពាណិជ្ជកម្មដំឡូងមីឆ្នាំ២០២៥។
News(សៀមរាប)៖ រូបភាពខ្លះៗស្ដីពីសកម្មភាពរបស់បងប្អូនអាជីវករ ពាណិជ្ជករ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលរួមព្រឹត្តិការណ៍ «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» ក្រោមមូលបទ «បង្កើនតម្លៃបន្ថែមនៃអាជីវកម្មបន្លែផ្លែឈើ» នៅបរិវេណសួនហាត់ប្រាណមាត់ស្ទឹងសៀមរាប ខេត្តសៀមរាប នាថ្ងៃសៅរ៍ ទី១ ខែមីនា ឆ្នាំ២០២៥។ #ពិព័រណ៍ផលិតផលខ្មែរ #ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា #ពិព័រណ៍ផលិតផលខ្មែរនិងបន្លែផ្លែឈើ #ពិព័រណ៍សៀមរាប
News(បាងកក, ថៃឡង់ដ៍)៖ នាថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ហុក សុទ្ធា អនុព័ន្ធពាណិជ្ជកម្មកម្ពុជា អមស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសថៃឡង់ដ៍ បានចូលរួម កម្មវិធី Gate Way to Cambodia ដែលរៀបចំឡេីងដោយក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប (The Prince Realestate Group ) នៅអគារ Two Pacific Place រាជធានីបាំងកក ដែលមានក្រុមហ៊ុននៅក្នុងប្រទេសថៃ និងក្រុមហ៊ុនមកពីប្រទេសសិង្ហបុរីប្រមាណជាង ៥០ ចូលរួម ផងដែរ។ កម្មវិធីនេះ មានគោលបំណងដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងពាណិជ្ជកម្មមរវាងកម្ពុជា និងថៃ និងទាក់ទាញវិនិយោគិន និងពាណិជ្ជករ មកប្រទេសកម្ពុជា ផងដែរ៕
News(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា នៅវិទ្យាស្ថាន ជាតិបណ្តុះបណ្តាលបច្ចេកទេស។ ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន តំណាងគណៈអភិបាលរាជធានី ខេត្ត អង្គការជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងមន្ត្រីរាជការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផងដែរ។
Newsសេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ - ប្រេងសាំងធម្មតា = ៣ ៩៥០ រៀល/លីត្រ (ចុះថ្លៃ ១០០៛) - ប្រេងម៉ាស៊ូត = ៣ ៨០០ រៀល/លីត្រ (ចុះថ្លៃ ៥០៛)