News(តូក្យូ, ជប៉ុន)៖ នាល្ងាចថ្ងៃអង្គារ ទី០៧ ខែមករា ឆ្នាំ២០២៥ លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមអម ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ជួបសម្តែងការគួរសមជាមួយ ឯកឧត្តម MUTO Yoji រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន លោក YASUNAGA Tatsuo ប្រធានក្រុមប្រឹក្សាពាណិជ្ជកម្មបរទេសជប៉ុន JFTC និង លោក ISHIGURO Norihiko ប្រធានអង្គការ JETRO នៅក្នុងឱកាសអញ្ជើញចូលរួមកម្មវិធី JFTC New Year’s Reception ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម MUTO Yoji រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន (METI) នៅសណ្ឋាគារ New Otani ទីក្រុងតូក្យូ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី៨ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយអន្តរក្រសួង-ស្ថាប័ន និងវិស័យឯកជនកម្ពុជា ដើម្បីស្វែងយល់អំពីសក្តានុពលធុរកិច្ច និងវិនិយោគ ត្រៀមរៀបចំកិច្ចប្រជុំលើកទី១ របស់គណៈកម្មាធិការពាណិជ្ជកម្មចម្រុះ កម្ពុជា-ប៉ាគីស្ថាន ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។
News(ស៊ីនជិន, ចិន)៖ នាថ្ងៃសុក្រទី៣ ខែមករា ឆ្នាំ២០២៥ តបតាមការអញ្ជេីញរបស់ក្រុម Heli-Eastern និង Amber Aviation Limited របស់ទីក្រុងស៊ីនជិន លោក ឡៅ ងួន អេង អនុព័ន្ធពាណិជ្ជកម្មកម្ពុជាអមស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងក្វាងចូវ នៃខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន បានចុះទស្សនកិច្ចក្នុងក្រុមហ៊ុនទាំងពីរខាងលេី ដេីម្បីសិក្សាស្វែងយល់អំពីប្រតិបត្តិការពាណិជ្ជកម្មរបស់ក្រុមហ៊ុនទាំងពីរខាងលើ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារបច្ចេកទេសសម្រាប់តាមដានការអនុវត្តគោលនយោបាយឧស្សាហកម្មកម្ពុជា (IDP) នៃក្រសួងពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំពិភាក្សាលើ សេចក្តីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ក្នុងឆ្នាំ២០២១-២០២៣ ក្រោមអធិបតីភាព ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី, ឯកឧត្តម រដ្ឋមន្ត្រី ព្រមទាំង ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធផងដែរ។ សូមជម្រាបជូនថា គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា (IDP) ឆ្នាំ២០១៥-២០២៥ មានវិធានការអនុវត្តចំនួន ១៣៨ ដែលក្នុងនោះគិតត្រឹមឆ្នាំ២០២៣ នេះបានអនុវត្តពេញលេញបាន ៩៧ ស្មើនឹង ៧០% និងកំពុងអនុវត្តមានចំនួន ៤១វិធានការ។ ក្រសួងពាណិជ្ជកម្មក្នុងនាមជាស្ថាប័នមួយដែលទទួលបន្ទុកអនុវត្តនូវវិធានការចំនួន៨ បានអនុវត្តយ៉ាងពេញលេញនូវវិធានការទាំងអស់ខាងលើ ហើយកំពុងមានវឌ្ឍនភាពបន្ថែមទៀតសម្រាប់ឆ្នាំ២០២៤ លើវិធានការនីមួយនៃវិធានការទាំង៨ ខាងលើ។