Newsព្រឹត្តិការណ៍ «សាទរកម្ពុជា» មានកម្មវិធីដ៏គួឱ្យរំភើបជាច្រើនដូចជា ក្បួនដង្ហែដែលមានអ្នកចូលរួមប្រមាណ ៣០០០នាក់ ការរចនាតុបតែងដ៏ស្រស់ស្អាតជាច្រើនដែលផ្សារភ្ជាប់គំនិតច្នៃប្រឌិតបុរាណ និងសហសម័យ ល្បែងកំសាន្តទស្សវត្សរ៍ទី៨០ ស្តង់ម្ហូបអាហារ ២៥រាជធានី-ខេត្ត និងការប្រគុំតន្រ្តី សម្ដែងសិល្បៈចម្រុះដែលមានសិល្បៈករល្បីៗជាច្រើនរូប ក៏ដូចជាការរាប់ថយក្រោយឆ្លងឆ្នាំសកលជាមួយការបាញ់កាំជ្រួចផងដែរ។ ជួបគ្នានៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤ នៅសួនច្បារមុខព្រះបរមរាជវាំង ចាប់ពីម៉ោង ៣:០០រសៀល រហូតដល់ម៉ោង ១:០០ទាបភ្លឺ។
News(ភ្នំពេញ)៖ ព្រឹកថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាវគ្គបណ្តុះបណ្តាលស្តីពីវិធានដើមកំណើតទំនិញ និងនីតិវិធីនៃការនាំចេញ (លើកទី២) ជូនសិក្ខាកាមដែលបានប្រលងជាប់ជាស្ថាពរសរុបចំនួន ៣៩រូប (ស្រី ១៦រូប)។
News(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារភ្នំពេញ ឯកឧត្តម ហូ ស៊ីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមធ្វើបទបង្ហាញស្ដីពីការអនុគ្រោះពាណិជ្ជកម្មទ្វេភាគីរវាងរៀតណាម និងកម្ពុជា នៅវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគវៀតណាម-កម្ពុជា បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិចឆ្លងដែន និងសេដ្ឋកិច្ចឌីជីថល ដែលបានរៀបចំឡើង ក្រោមកិច្ចសហការរវាងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម, ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំកម្ពុជា និងសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា។
Newsសេចក្តីជូនដំណឹងស្ដីពី៖ ការរៀបចំ “ពិព័រណ៍នាំចូលកូរ៉េ ឆ្នាំ២០២៥” (2025 Korea Import Fair-KIF2025) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលពិព័រណ៍ពាណិជ្ជកម្ម (COEX Hall B )ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ
News(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី ២៥ ខែធ្នូ ឆ្នាំ ២០២៤ នៅទីស្ដីការគណៈរដ្ឋមន្រ្តី លោកជំទាវ តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យសេចក្តីព្រាងច្បាប់ចុងក្រោយ ដែលមានអធិបតីភាពដោយ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តី ប្រចាំការរដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី និង ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។