Newsសេចក្តីជូនដំណឹងស្ដីពី៖ ការរៀបចំវេទិកា “The Belt and Road New Energy Vehicle Offshore Forum 2025” នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងហាងចូវ ខេត្តជឺជាំង ប្រទេសចិន - - - ANNOUNCEMENT: The Belt and Road New Energy Vehicle Offshore Forum 2025, to be held on 19 June 2025 at Hangzhou, Zhejiang, China
News(ភ្នំពេញ)៖ នាព្រឹក ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនិងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា បានអញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពី “កម្មសិទ្ធិបញ្ញា ការសម្ងាត់ពាណិជ្ជកម្ម និងពាណិជ្ជកម្មអន្តរជាតិ” ដោយមានការអញ្ជើញចូលរួមពីលោកស្រី Emily CHARTRAND ភារធារីស្តីទីនៃតំណាងស្ថានទូតកាណាដា លោកសាស្ត្រាចារ្យ Jeremy de Beer តំណាងសកលវិទ្យាល័យ OTTAWA នៃប្រទេសកាណាដា លោកអគ្គនាយករងសេវាពាណិជ្ជកម្ម សមាជិកលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា តំណាងក្រុមហ៊ុនមេធាវី តំណាងវិស័យឯកជន និងមន្ត្រីនាយកដ្ឋានកម្មសិទ្ធិបញ្ញាសរុបចំនួន ៦០រូប។
News(ប៉េកាំង, ចិន)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន លោក គង់ ពុទ្ធារ៉ា អនុព័ន្ធពាណិជ្ជកម្ម អមស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានចូលរួមកម្មវិធី The 25th China international Fair for Investment and Trade ដែលរៀបចំដោយក្រសួងពាណិជ្ជកម្មចិន និងការិយាល័យកិច្ចការបរទេសខេត្តហ្វូជៀន។ កម្មវិធីនេះ ធ្វើឡើងដោយផ្តោតលើមូលបទរួមចំនួន ៣ រួមមាន៖ "ធ្វើវិនិយោគនៅចិន" "ការវិនិយោគដោយប្រជាជនចិន" និង "ការវិនិយោគអន្តរជាតិ" ព្រមទាំងមានការចូលរួមពីតំណាងក្រសួងពាណិជ្ជកម្មចិន រដ្ឋាភិបាលប្រជាជនក្រុង Xiamen អគ្គរាជទូតអង់គ្លេសប្រចាំទីក្រុងប៉េកាំង និងស្ថាប័នពាក់ព័ន្ធ ផងដែរ។
News(អ៊ីស្តង់ប៊ុល, តួកគីយ៉េ)៖ នាថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥ លោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋតួកគីយ៉េ បានចូលរួមនិងរៀបចំស្តង់ពិព័រណ៍តាំងបង្ហាញផលិតផលខ្មែរ រួមមាន៖ អង្ករ ម្រេច គ្រាប់ស្វាយចន្ទី វត្ថុអនុស្សាវរីយ៍ និងគ្រឿងឧបភោគបរិភោគមួយចំនួន ព្រមទាំងខិតប័ណ្ណព័ត៌មានអំពីតំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជា នៅក្នុងកម្មវិធីពិព័រណ៍ទេសចរណ៍ Colors of the World ដែលត្រូវបានរៀបចំធ្វើឡើងចាប់ពីថ្ងៃទី១៨-២០ ខែមេសា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលពិព័រណ៍និងសីល្បៈ Dr. Mimar Kadir Topbas នៅទីក្រុងអ៊ីស្តង់ប៊ុល សាធារណរដ្ឋតួកគីយ៉េ។
News(កាណាហ្កាវ៉ា, ជប៉ុន)៖ នាព្រឹកថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្មចុះត្រួតពិនិត្យទីតាំងមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងអាស៊ូហ្គី ខេត្តកាណាហ្កាវ៉ា ប្រទេសជប៉ុន ដើម្បីធ្វើបច្ចុប្បន្នភាព និងពិនិត្យមើលសកម្មភាពរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មខាងលើ សំដៅបន្តប្រតិបត្តិការសម្រាប់រយៈពេល ៣ឆ្នាំខាងមុខទៀត។