ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3810
Newsសិស្សានុសិស្សចំនួន ២០០នាក់ ទទួលបានការបណ្ដុះបណ្ដាលស្តីពី សុវត្តិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ និងកម្មវិធីទទួលពាក្យបណ្ដឹង (Complaint App) ពីមន្រ្តីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តមណ្ឌលគិរី
(មណ្ឌលគិរី)៖ នាថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤ សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ចំនួន ២០០នាក់ទៀត ទទួលបានការបណ្ដុះបណ្ដាលចំណេះដឹងផ្នែកសុវត្តិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការហាឡាល និងកម្មវិធីទទួលពាក្យបណ្ដឹង (Compliant App) ពីមន្រ្តីជំនាញកសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តមណ្ឌលគិរី។
Newsលោកជំទាវ គង់ សិទ្ធិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងក្រុមការងារ បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី ក្រោមអធិបតីភាពរបស់ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និង លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា
(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគារ Raffles Hotel Le Royal លោកជំទាវ គង់ សិទ្ធិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងក្រុមការងារ បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី ក្រោមអធិបតីភាពរបស់ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និង លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា។
Newsមន្រ្តីជំនាញនៃសាខា ក.ប.ប. ខេត្តតាកែវ និងរាជធានីភ្នំពេញ បន្តចុះត្រួតពិនិត្យម្ហូបអាហារនៅលើទីផ្សារ និងធ្វើតេស្តលើសំណាកគំរូប្រមាណជាង ៣០ប្រភេទ
(តាកែវ-ភ្នំពេញ)៖ នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ មន្រ្តីជំនាញការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តតាកែវ និងរាជធានីភ្នំពេញ នៃក្រសួងពាណិជ្ជកម្ម បានបន្តចុះត្រួតពិនិត្យម្ហូបអាហារនៅលើទីផ្សារ និងធ្វើតេស្តលើសំណាកគំរូប្រមាណជាង ៣០ប្រភេទ ក្នុងភូមិសាស្ត្រខេត្តតាកែវ និងរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ទំនិញ និងម្ហូបអាហារដែលមានហានិភ័យចំពោះសុខភាពប្រជាពលរដ្ឋនៅលើទីផ្សារ។
Newsលោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំស្តីពី “ការជំរុញការចែកចាយគ្រាប់ស្វាយចន្ទីដែលកែច្នៃរួចទៅកាន់បណ្តាសណ្ឋាគារ នៅលើយន្តហោះ និងភោជនីយដ្ឋានានា”
(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤ នៅក្រសួងពាណិជ្ជកម្ម លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី “ការជំរុញការចែកចាយគ្រាប់ស្វាយចន្ទីដែលកែច្នៃរួចទៅកាន់បណ្តាសណ្ឋាគារ នៅលើយន្តហោះ និងភោជនីយដ្ឋានានា” ក្នុងគោលបំណងជំរុញការផ្សព្វផ្សាយ ចែកចាយ និងប្រើប្រាស់ផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជា តាមរយៈការដាក់លក់ ឬចែកជូនភ្ញៀវទេសចរណ៍នៅលើយន្តហោះ សណ្ឋាគារ ភោជនីយដ្ឋាន និងការកែច្នៃជាអាហារ។
Newsឯកឧត្តម លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោក Lin Shaopeng, Chairman of COFCO នៅកម្ពុជា, តំណាងក្រុមហ៊ុន Wuxi Xianlida Fruit Trading Co., Ltd. ក្រុមហ៊ុន Beijing Guoxue Ruifeng Technology, ក្រុមហ៊ុន Beijing Yixun Tong និងក្រុមហ៊ុនផ្នែកកសិផលនិងផ្លែឈើ ប្រមាណជាង ២០ក្រុមហ៊ុន នៅទីស្តីការក្រសួងពាណិជ្ជកម្ម និងតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាអំពីលទ្ធភាពក្នុងការជំរុញការនាំយកនូវកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន
(ភ្នំពេញ)៖ នាព្រឹកសុក្រ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោក Lin Shaopeng, Chairman of COFCO នៅកម្ពុជា, តំណាងក្រុមហ៊ុន Wuxi Xianlida Fruit Trading Co., Ltd. ក្រុមហ៊ុន Beijing Guoxue Ruifeng Technology, ក្រុមហ៊ុន Beijing Yixun Tong និងក្រុមហ៊ុនផ្នែកកសិផលនិងផ្លែឈើ ប្រមាណជាង ២០ក្រុមហ៊ុន នៅទីស្តីការក្រសួងពាណិជ្ជកម្ម និងតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាអំពីលទ្ធភាពក្នុងការជំរុញការនាំយកនូវកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។



