News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោកជំទាវ មីឡេណា ការីដាដ ស្សាលឌីវ៉ារ ពាដ្រា (Milena Caridad Zaldivar Piedra) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
Newsនាព្រឹកថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ២០២៤ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ចំនួន ៧៩០នាក់ បានទទួលការបណ្ដុះបណ្ដាលចំណេះដឹងផ្នែកសុវត្ថិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង កិច្ចការហាឡាល និងកម្មវិធីទទួលពាក្យបណ្ដឹង (Complaint App) ពីមន្រ្តីជំនាញនៃសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តឧត្ដរមានជ័យ កំពង់ធំ និងមណ្ឌលគិរី។ វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្រោមកិច្ចសហការ រវាងសាខាក.ប.ប. មន្ទីរអប់រំ យុវជន និងកីឡា និងមន្ទីរពាណិជ្ជកម្មខេត្ត ទាំងបីខាងលើ។ ក្នុងឱកាសនោះ មន្រ្តីជំនាញបានចែកជូនខិត្តប័ណ្ណផ្សព្វផ្សាយស្ដីពីសុវត្ថិភាពម្ហូបអាហារជូនសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ប្រមាណជិត ៤០០សន្លឹក ផងដែរ៕
News(ក្រចេះ)៖ នាព្រឹកថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០២៤ នៅមន្ទីរពាណិជ្ជកម្មខេត្តក្រចេះ ឯកឧត្ដម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការបញ្រ្ជាបការយល់ដឹងពីវិស័យពាណិជ្ជកម្មទៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១” ដែលរៀបចំដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ (TTRI) សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តក្រចេះ និងមានការចូលរួមពីមន្រ្តីរាជការមន្ទីរពាណិជ្ជកម្មខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ ស្វាយរៀង និងព្រៃវែង ជាច្រើនរូប។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងពាណិជ្ជកម្ម បានចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណនតេជោ“ ដោយធ្វើការវាយជួង ទូងស្គរ ដើម្បីអបអរសាទរ នូវសមិទ្ធផលប្រវត្តិសាស្ត្រ ដែលបានបើកការដ្ឋានជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត។
News(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីភ្ជាប់បណ្តាញគំនិតអាជីវកម្ម ក្រោមប្រធានបទ “Connecting Cambodian & Thai Business and Beyond: Path for Future Partnership” ដែលមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម CHERDKIAT Atthakor ឯកអគ្គរាជទូតថៃប្រចាំប្រទេសកម្ពុជា អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និង ឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័នរដ្ឋ និង វិស័យឯកជន ជាច្រើនរូប។