News(ភ្នំពេញ)៖ នាល្ងាចថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំកម្រិតបច្ចេកទេសរវាងមន្ត្រីជំនាញនៃក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន Amazon (Amazon Web Services) ដែលតំណាងដោយ Mr. Hadri ប្រធានផ្នែកគោលនយោបាយពាណិជ្ជកម្ម និងពន្ធគយសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក និង Ms. Katherine Wang អ្នកគ្រប់គ្រងគោលនយោបាយពាណិជ្ជកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ AWS។
Newsសេចក្តីជូនដំណឹង៖ ការរៀបចំ ពិព័រណ៍ IHGF ដេល្លីលើកទី៥៨ ឆ្នាំ២០២៤ (សរទរដូវ) «The 58th Edition IHGF Delhi Fair 2024 (AUTUMN)» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់២០ ខែតុលា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ឥណ្ឌា ហ្រ្គីតធ័រណយដា តំបន់ដេលី្ល ប្រទេសឥណ្ឌា
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារជំរុញការនាំចេញ ដើម្បីពិនិត្យ ពិភាក្សា និងតាមដានវឌ្ឍនភាពការងារក្នុងការរៀបចំផែនការ ផែនទីសកម្មភាព និងរៀបចំគោលការណ៍ក្នុងការអនុវត្តការងារបន្តរបស់ក្រុមការងារជំរុញការនាំចេញ។
Newsសេចក្តីជូនដំណឹងស្ដីពី៖ ការរៀបចំពិព័រណ៍ “The 13th Edition of India Chem 2024” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-១៩ ខែតុលា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍បុមបៃ ទីក្រុងបុមបៃ ប្រទេសឥណ្ឌា
Newsនាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ខេត្តកំពង់ធំ ខេត្តកំពង់ស្ពឺ និងខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានរៀបចំវគ្គអប់រំផ្សព្វផ្សាយ «ស្តីពីសុវត្ថិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា រួមជាមួយនឹង CCF Complaint App» ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជីវករ នៅអនុវិទ្យាល័យព្រែងស្បូវ ស្ថិតក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ អនុវិទ្យាល័យវត្តភ្នំ ស្ថិតក្នុងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ និងសាលាបឋមសិក្សាអូបីជាន់ ស្ថិតក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានអ្នកចូលរួមសរុបចំនួន ១ ៧៨០នាក់។