News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានអញ្ជើញសម្របសម្រួលដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់អគ្គនាយកដ្ឋាន ពាណិជ្ជកម្មក្នុងប្រទេស ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងប្រធានការិយាល័យ នៃនាយកដ្ឋានទាំងបីក្រោមឱវាទអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស។
Newsសេចក្តីជូនដំណឹងស្តីពី៖ ការដាក់ QR Code ស្តង់ដា ដែលអាចផ្ទៀងផ្ទាត់បានតាម “ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh" នៅលើ “វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម (Certificate of Incorporation)"
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោកជំទាវ មីឡេណា ការីដាដ ស្សាលឌីវ៉ារ ពាដ្រា (Milena Caridad Zaldivar Piedra) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
Newsនាព្រឹកថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ២០២៤ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ចំនួន ៧៩០នាក់ បានទទួលការបណ្ដុះបណ្ដាលចំណេះដឹងផ្នែកសុវត្ថិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង កិច្ចការហាឡាល និងកម្មវិធីទទួលពាក្យបណ្ដឹង (Complaint App) ពីមន្រ្តីជំនាញនៃសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តឧត្ដរមានជ័យ កំពង់ធំ និងមណ្ឌលគិរី។ វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្រោមកិច្ចសហការ រវាងសាខាក.ប.ប. មន្ទីរអប់រំ យុវជន និងកីឡា និងមន្ទីរពាណិជ្ជកម្មខេត្ត ទាំងបីខាងលើ។ ក្នុងឱកាសនោះ មន្រ្តីជំនាញបានចែកជូនខិត្តប័ណ្ណផ្សព្វផ្សាយស្ដីពីសុវត្ថិភាពម្ហូបអាហារជូនសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ប្រមាណជិត ៤០០សន្លឹក ផងដែរ៕
News(ក្រចេះ)៖ នាព្រឹកថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០២៤ នៅមន្ទីរពាណិជ្ជកម្មខេត្តក្រចេះ ឯកឧត្ដម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការបញ្រ្ជាបការយល់ដឹងពីវិស័យពាណិជ្ជកម្មទៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១” ដែលរៀបចំដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ (TTRI) សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តក្រចេះ និងមានការចូលរួមពីមន្រ្តីរាជការមន្ទីរពាណិជ្ជកម្មខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ ស្វាយរៀង និងព្រៃវែង ជាច្រើនរូប។