News(ភ្នំពេញ)៖ នាពេលព្រឹកថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ម៉ៅ ថូរ៉ា និង ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មការជំរុញ និងអភិវឌ្ឍន៍វិស័យសូត្រកម្ពុជា (SDC) បានដឹកនាំកិច្ចប្រជុំពិភាក្សាផ្ទៃក្នុងអំពីការរៀបចំគោលនយោបាយជាតិស្តីពីសូត្រ និងកិច្ចការពាក់ព័ន្ធនឹងវិស័យសូត្រ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអគ្គនាយករង នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស និងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ព្រមទាំងតំណាងនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម និងមន្ត្រីជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន ជាច្រើនរូប។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម សិរីវង្ស រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម អញ្ជើញគោរពវិញ្ញាណក្ខន្ធសព អាកាសយានិកចំនួន ២រូប គឺឧត្តមសេនីយ៍ត្រី ស៊ុន ផល្លា នាយផ្នែកហោះហើរ កងហោះឧទ្ធម្ភាគចក្រ នៃបញ្ជាការដ្ឋានកងទ័ពជើងអាកាស និង វរសេនីយ៍ទោ ខេង ឆៃយុទ្ធ អាកាសយានិកកងហោះទី២ ផ្នែកហោះហើរ កងហោះឧទ្ធម្ភាគចក្រ នៃបញ្ជាការដ្ឋានកងទ័ពជើងអាកាស ដែលបានពលីដោយជួបឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រក្នុងអំឡុងពេលបំពេញបេសកកម្មហោះហើរហ្វឹកហ្វឺន កាលពីថ្ងៃសុក្រ ៧កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាបណ្តុះបណ្តាលស្តីពីការអភិវឌ្ឍ និងវឌ្ឍនភាពក្របខ័ណ្ឌបទប្បញ្ញត្តិរបស់កម្ពុជា ទាក់ទងនឹងសិទ្ធិប្រាតិភោគលើចលនវត្ថុ។
News(ភ្នំពេញ)៖ នាថ្ងៃទី៣០-៣១ ខែកក្កដា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយក្រុមការងារនៃមន្ទីរពិសោធន៏ SPEC ក្រោមជំនួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានរៀបចំវគ្គបណ្តុះបណ្តាលស្ដីពី «ប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ HACCP» ដល់មន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. ក្រោមអធិបតីភាពរបស់ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃនាយកដ្ឋានមន្ទីរពិសោធន៏ និងនាយកដ្ឋានកិច្ចការហាឡាល ព្រមទាំងមន្រ្តីសាខា ក.ប.ប. តាមបណ្ដារាជធានី-ខេត្ត ទាំង២៥ ផងដែរ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អមដោយថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម បានជួបប្រជុំលើកទី១ ជាមួយតំណាងសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា និងអង្គការ GIZ Cambodia ដើម្បីពិភាក្សាក្នុងការចាប់ផ្តើមអនុវត្តគម្រោង “European Union Global Access and Trade Expertise – EU GATE” ដែលជាជំនួយបច្ចេកទេសរបស់សហភាពអឺរ៉ុប និងរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់។