News(ភ្នំពេញ) នារសៀល ថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ដឹកនាំ និងសម្របសម្រួលដោយ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារ ក.គ.ផ.ស.។
News(ឧត្តរមានជ័យ)៖ នាព្រឹកថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០២៤ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តឧត្ដរមានជ័យ បានសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងមន្ទីរពាណិជ្ជកម្មខេត្ត រៀបចំវគ្គអប់រំផ្សព្វផ្សាយស្តីពី សុវត្តិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ ជូនដល់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រមាណជាងពីររយនាក់ នៅវិទ្យាល័យបន្ទាយអំពិល ដែលមានទីតាំងស្ថិតនៅភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជក តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី ការបង្កើតគណៈកម្មការជាតិយូណេស្កូកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម សៀង ឈុនទ្រី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ុំ ម៉ាប់ រដ្ឋលេខាធិការ តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (ជាម្ចាស់សាម៉ី) និង សមាសភាពអ្នកចូលរួមមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងក្រុមប្រឹក្សាអ្នកច្បាប់ ចំនួនប្រមាណ ៦០នាក់ ដើម្បីពិនិត្យនិងផ្តល់ធាតុចូលលើសេចក្តីព្រាងខាងលើនេះឱ្យមានសង្គតិភាព។
News(កោះកុង)៖ នាថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០២៤ មន្ត្រីផ្នែកស៊ើបអង្កេត និងជាមន្ត្រីអធិការកិច្ចម្ហូបអាហារ នៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រា្កបការក្លែងបន្លំ (ក.ប.ប.) ខេត្តកោះកុង សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណ:កម្មការផ្សារបានចុះត្រួតពិនិត្យ និងធ្វើតេស្តបឋម លើទំនិញដែលជាគ្រឿងឧបភោគបរិភោគ ជាពិសេសគ្រឿងសមុទ្រនៅផ្សារដងទង់ ស្ថិតក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។