News(ភ្នំពេញ)៖ នាថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ណាំ លីណាល់ អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្តីអំពីការវាយតម្លៃនៃផលប៉ះពាល់បទប្បញ្ញត្តិនៅកម្ពុជា និងបន្តតាមដានការអនុវត្តសកម្មភាពក្រោមអនុកម្មវិធីទី២ នៃកម្មវិធី Trade and Competitiveness ចំនួនពីររួមមាន៖ ១) ការរៀបចំសេចក្តីព្រាងអនុក្រឹត្យមួយដើម្បីបង្កើនការអនុវត្តច្បាប់ស្ដីពីប្រតិបត្តិការដែលមានកិច្ចធានា និង ២)ការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពី “ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម”។
Newsអបអរសាទរ ខួបលើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ - ២០ មិថុនា ២០២៤
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថាន អនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
News(ក្រុងឈុងឈីង សាធារណរដ្ឋប្រជាមានិតចិន) ៖ នាថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ ខា ឡេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមកម្មវិធី វេទិកាឧស្សាហកម្មផ្នែកឧបករណ៍ថាមពលអគ្គិសនី ស្ដីពី នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការ ចិន-ឈុងឈីង-អាស៊ាន ២០២៤ ដែលបានរៀបចំឡើងនៅស្រុកហ្វូលីង នៃក្រុងឈុងឈីង សាធារណរដ្ឋប្រជាមានិតចិន និងមានការអញ្ជើញចូលរួមដោយគណៈប្រតិភូមកពីក្រសួងរ៉ែ និងថាមពល នៃប្រទេសកម្ពុជា ព្រមទាំងវត្តមានគណប្រតិភូមកពីបណ្ដាប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយអាសិបតំបន់ (RCEP) ចំនួន ៧ ប្រទេសផ្សេងទៀត រួមមាន៖ ប្រទេសឡាវ ប្រទេសចិន ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី មីយ៉ាន់ម៉ា និងប្រទេសថៃ។
News(សៀមរាប)៖ នាព្រឹកថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាស្តីពី "ការផ្សព្វផ្សាយ និងពិគ្រោះយោបល់តាមតំបន់" ដែលជាផ្នែកមួយនៃការបង្កើតសហព័ន្ធដំឡូងមី ដោយសហការ និងគាំទ្រដោយក្រសួងពាណិជ្ជកម្ម អង្គការ GIZ-CRAS អង្គការ CIRD និងអង្គការ HEKS & CARITAS។