News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ សូ ស្រីម៉ិច រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា និងសហការីក្រុមប្រឹក្សាភិបាលអាណត្តិទី៥នៃសមាគមសហគ្រិនស្រ្តីកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនឯកឧត្តម Tibor BALOGHDI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសហុងគ្រី ប្រចាំព្រះរាជាណាចក្រកម្ពុជា អមដោយតំណាងក្រុមហ៊ុន Protekta Electronics Ltd និង Gedeon Richter របស់ហុងគ្រី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្ដីពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគី ក្រោមក្របខណ្ឌកិច្ចប្រជុំគណៈកម្មការចម្រុះស្តីពីកិច្ចសហប្រតិបត្តិសេដ្ឋកិច្ច ព្រមទាំងការជំរុញការវិនិយោគ និងធុរកិច្ចរវាងវិស័យឯកជន។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម តាត ពុធសូដារី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អមដោយសហការីមកពីនាយកដ្ឋានពាក់ព័ន្ធ បានទទួលជួបគណៈប្រតិភូកម្មវិធីអ្នកដឹកនាំវ័យក្មេងនៃប្រទេសទីម័រខាងកើត (Timor-Leste) ដែលដឹកនាំដោយ លោកស្រី Laura Mizela Da Costa លេខាទី៣ នៃស្ថានទូត Timor-Leste ដើម្បីពិភាក្សាអំពីរបៀបវារៈនៃការអភិវឌ្ឍវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មរបស់កម្ពុជា។
News(ភ្នំពេញ)៖ នារសៀលថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារ រ៉ូសវូដភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងជំនួបអាហារថ្ងៃត្រង់ការងារជាមួយសភាពាណិជ្ជកម្មអូស្ត្រាលីប្រចាំនៅកម្ពុជា (Auscham) ដែលមានវត្តមានចូលរួមដោយ ឯកឧត្តម Pablo Kang ភារធារីអូស្ត្រាលី ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំ និងសមាជិកសភាពាណិជ្ជកម្មអូស្ត្រាលីប្រចាំនៅកម្ពុជាជាច្រើនរូប។