News(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូនលោកស្រី HENRIQUE HAZELAAR ប្រធានគម្រោងនៃមជ្ឈមណ្ឌលសម្រាប់ជំរុញការនាំចូលពីប្រទេសកំពុងអភិវឌ្ឍន៍ (CBI) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីកិច្ចពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម និងមជ្ឈមណ្ឌល។
Newsសេចក្តីជូនដំណឹងស្ដីពី៖ ការរៀបចំពិព័រណ៍ ចិន-អាស៊ាន លើកទី២១ (The 21st China-ASEAN Expo ) ដែលនឹងប្រព្រឹត្ត ទៅ ចាប់ពីថ្ងៃទី២៤-២៨ ខែកញ្ញា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិ ទីក្រុងណាននីង តំបន់ ស្វយ័ត ក្វាងស៊ី សាធារណរដ្ឋ ប្រជាមានិតចិន
News(ទីក្រុងហុងកុង) នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម លឹម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារ ជាមួយនឹង ឯកឧត្តមបណ្ឌិត Jonathan Choi ប្រធាន CGCC និងសហការី កំឡុងពេលដែល ឯកឧត្តមរដ្ឋលេខាធិការ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ UN-CHINA Pre Summit នៅទីក្រុងហុងកុង ប្រទេសចិន។
News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងស្វែងរកវិធានការក្នុងការពង្រឹងប្រសិទ្ធភាពលើការអនុវត្តការងារពាក់ព័ន្ធ សំដៅជំរុញការនាំចេញទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប ឱ្យកាន់តែមានភាពប្រសើរឡើង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តមប្រតិភូ ឯកឧត្តមអគ្គនាយក ឧកញ៉ាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងសមាជិកនៃសហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងមន្ត្រីជំនាញរបស់នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន ជាច្រើនរូប។
News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការត្រៀមរៀបចំព្រឹត្តិការណ៍ “អបអរសាទរខួប ២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការ WTO” ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ស្ថានបេសកកម្មកម្ពុជាប្រចាំអង្គការ WTO អគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងក្រុមការងាររបស់មន្ត្រីជំនាញនាយកដ្ឋាន ផងដែរ។