News(សេអ៊ូល, កូរ៉េ)៖ នាថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦ នៅបរិវេណឧទ្យានហ្វារ៉ាង (ហ្វារ៉ាងយូវ៉ុនជី) Hwarang (Hwarangyuwonji) ទីក្រុងអានសាន ខេត្ត Gyeonggi លោកស្រី នួន ផានិត អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានសម្របសម្រួល និងដឹកនាំការរៀបចំស្តង់កម្ពុជា ក្នុង"ទិវារួមគ្នា Ansan ឆ្នាំ២០២៦" (ទិវារួមគ្នាប្រចាំឆ្នាំលើកទី១៩) ដែលសហការរៀបចំដោយសាលាទីក្រុងអានសាន និងមជ្ឈមណ្ឌលយុវជនសកលអានសាន រួមគ្នាជាមួយស្ថានទូតមួយចំនួននៅប្រទេសកូរ៉េ។ ព្រឹត្តិការណ៍រំលឹកខួបនេះ គឺជាការអបអរសាទរនៃភាពសុខដុមរមនាពហុវប្បធម៌ ក្រោមប្រធានបទ "ទិវារួមគ្នា" ដើម្បីលើកកម្ពស់អន្តរកម្មឆ្លងវប្បធម៌ និងការរួមរស់ជាមួយគ្នា ដោយបង្ហាញនូវសកម្មភាព ការសម្តែងវប្បធម៌ របាំប្រពៃណី តន្ត្រី និងទេពកោសល្យ តាមប្រទេសនីមួយៗ រួមទាំងស្តង់តាំងបង្ហាញវត្ថុសិល្បៈ សម្លៀកបំពាក់ប្រជាប្រិយ និងទេសចរណ៍ ស្តង់អាហារ ផ្តល់ជូនអាហារអន្តរជាតិពិសេសៗជូនអ្នកទស្សនា។ ក្នុងឱកាសនោះ ស្តង់ស្ថានទូតកម្ពុជា ក៌បានដាក់តាំងនូវវត្ថុសិល្បៈវប្បធម៌ ដូចជា រនាត នារីអប្សារ៉ា មុខហនុមាន មុខស្វា ក្រមា សៀវភៅមុខម្ហូប The taste of Angkor និងសៀវភៅផ្សព្វផ្សាយទេសចរណ៍ប្រភេទជាច្រើន ហើយនៅលើឆាក ក៌មានការសម្តែងក្បាច់គុនល្បក្កតោ ដែលជាកេរ្ត៍តំណែលរបស់បុព្វបុរសខ្មែរ ជាមួយថ្ងៃដ៏រីករាយនៃការផ្លាស់ប្តូរវប្បធម៌ ទទួលបានបទពិសោធន៍ជាសកល និងទំនាក់ទំនងដ៏មានអត្ថន័យជាមួយប្រជាជនមកពីជុំវិញពិភពលោកផងដែរ៕
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង នៃក្រសួងមុខងារសាធារណៈ បានចាប់ផ្តើមយុទ្ធនាការចុះពិនិត្យ និងផ្ទៀងផ្ទាត់វត្តមានមន្ត្រីរាជការដែលកំពុងបំពេញការងារនៅតាមបណ្តាអង្គភាពចំណុះទីស្តីការក្រសួងពាណិជ្ជកម្ម ដើម្បីធានាបាននូវសង្គតិភាពការងារប្រកបដោយនិរន្តរភាព និងមិនឱ្យមានការរអាក់រអួលដល់ ខ្សែច្រវាក់ប្រតិបត្តិការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ និងធុរជន។ យុទ្ធនាការនេះ មានការអញ្ជើញចុះពិនិត្យដោយផ្ទាល់ពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការជំរឿន និង លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយនឹងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាគ្រប់លំដាប់ថ្នាក់នៃក្រសួងពាណិជ្ជកម្ម ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងចូលរួមសហការ យ៉ាងជិតស្និទ្ធ។ យុទ្ធនាការជំរឿននេះ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ដល់ ២០ ឧសភា ឆ្នាំ២០២៦ ក្នុងគោលបំណង ដើម្បីទទួលបានទិន្នន័យច្បាស់លាស់ គណនេយ្យភាព និងសង្គតិភាព ក្នុងការជំរុញការកែទម្រង់រដ្ឋបាលសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព។ សូមបញ្ជាក់ជូនថា ក្រសួងពាណិជ្ជកម្ម គឺជាស្ថាប័នទី៦ ដែលបានអនុវត្តកិច្ចការនេះ បន្ទាប់ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ហើយការធ្វើបច្ចុប្បន្នភាពនេះ គឺជាជំហានយុទ្ធសាស្ត្រក្នុងការប្រមូលទិន្នន័យមន្ត្រីឱ្យបានច្បាស់លាស់ គណនេយ្យភាព និងគ្រប់ជ្រុងជ្រោយ ដើម្បីបម្រើឱ្យការរៀបចំរចនាសម្ព័ន្ធស្ថាប័នឱ្យកាន់តែមានភាពរស់រវើក ប្រកបដោយផលិតភាពខ្ពស់ ស្របតាមគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាល ក្នុងកិច្ចសម្រួលពាណិជ្ជកម្ម និងសេវាសាធារណៈជូនប្រជាពលរដ្ឋ និងធុរជន សំដៅគាំទ្រដល់បរិយាកាសធុរកិច្ច និងការរីកចម្រើនសេដ្ឋកិច្ចជាតិ៕
Newsសេចក្ដីជូនដំណឹង៖ ស្តីពីការចុះជំរឿនមន្រ្តីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះទីស្តីការក្រសួង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ១៧:០០នាទីរសៀល ដែលមានទីតាំងនៅសាលប្រជុំអង្គរវត្ត នៃទីស្តីការក្រសួងពាណិជ្ជកម្ម និងនៅសាលប្រជុំក្រវ៉ាន់ ជាន់ទី៥ នៃអគ្គនាយកដ្ឋាន ក.ប.ប.
News(កំពង់ចាម)៖ ផ្សារផលិតផលខ្មែរខេត្តកំពង់ចាម បាននឹងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករ ផលិតករ និងសិប្បករខ្មែរ នៅក្នុងខេត្តកំពង់ចាម នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង ៨ព្រឹក-៨ល្ងាច តាមរយៈទីតាំងក្នុងតំណភ្ជាប់ https://maps.app.goo.gl/Qh2BB1sZkpTgkMmZ9?g_st=ic សូមជម្រាបជូនថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម ព្រមទាំងការសម្របសម្រួលរបស់មន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន ដែលផ្សារផលិតផលខ្មែរនេះ មានគោលបំណងក្នុងការផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករ អាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅ។ ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។ សូមចូលរួមគាំទ្រផ្សារផលិតផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ៕
News(Hunan, China): On the afternoon of Wednesday, 13 May 2026, Her Excellency Kha Leng, Secretary of State of the Ministry of Commerce, presided over the "Hunan-Cambodia Economic, Trade and Investment Promotion Conference," which was attended by Mr. Vann Vithyea, Consul General of the Kingdom of Cambodia in Chongqing, Hunan Province, People’s Republic of China, along with many distinguished guests. The event was organized by the Cambodia Confederation of Investors Association (CCIA) in collaboration with the Chinese side, with the aim of strengthening friendly relations and cooperation between Cambodia and Hunan Province of China, and also creating new opportunities for trade, investment, and economic development.