News(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោក István Bakos ភារៈធារីនៃការិយាល័យតំណាងស្ថានទូត ហុងគ្រី ប្រចាំទីក្រុងភ្នំពេញ និងតំណាងក្រុមហ៊ុន Bábolna TETRA ដែលជាក្រុមហ៊ុនឈានមុខគេមួយក្នុងវិស័យកសិកម្មរបស់ហុងគ្រី។ ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាលើការជំរុញទំនាក់ទំនងសេដ្ឋកិច្ចឱ្យកាន់តែល្អប្រសើរ តាមរយៈការពិនិត្យលើវឌ្ឍនភាពនៃកិច្ចពិភាក្សា និងកិច្ចព្រមព្រៀងនានាដែលបានអនុវត្តនាពេលកន្លងមក។ ជាមួយគ្នានេះ តំណាងក្រុមហ៊ុន Bábolna TETRA ក៏បានបង្ហាញពីគោលបំណងក្នុងការស្វែងរកឱកាស វិនិយោគបន្ថែមនៅកម្ពុជា ដែលជាចំណុចយុទ្ធសាស្ត្រមួយក្នុងតំបន់អាស៊ាន។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់សារជាថ្មីនូវការរគាំទ្រ និងការត្រៀមខ្លួនររបស់ក្រសួងពាណិជ្ជកម្ម ក្នុងកិច្ចសម្រួលពាណិជ្ជកម្មជូនធុរជន និងវិនិយោគិនហុងគ្រី ដែលមានបំណងមកវិនិយោគនៅកម្ពុជា សំដៅប្រែក្លាយរាល់កាលានុវត្តភាពឱ្យទៅជាផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់ប្រទេសទាំងពីរ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា លោកជំទាវ តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធជាផ្លូវការ “សៀវភៅ ស ឆ្នាំ២០២៧” របស់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័ន តំណាងអង្គទូត និងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត ផងដែរ។ កម្មវិធីនេះបានផ្តល់ជាវេទិកាដ៏មានសារៈសំខាន់មួយ សម្រាប់ការតភ្ជាប់បណ្តាញទំនាក់ទំនង និងចូលរួមក្នុងការផ្ដល់អាទិភាពលើគោលនយោបាយសំខាន់ៗ ដែលនឹងកំណត់ទិសដៅសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានាពេលអនាគត៕
NewsANNOUNCEMENT: the “2026 Korea Import Fair (KIE 2026)” from 23-25 June 2026 at Hall B, COEX, Seoul, Republic of Korea
News(Phnom Penh): On the morning of Thursday, 21 May 2026, at the Ministry of Commerce, His Excellency KEM Sithan, Permanent Secretary of State of the Ministry of Commerce and High Representative of Her Excellency CHAM Nimul, Minister of Commerce, chaired the weekly meeting attended by the Ministry's leaders, including the Secretary of State, Undersecretary of State, Director of Secretariat, Director General, Directors of Departments, Directors of Provincial Departments, and other officials. The weekly meeting was held at the Ministry of Commerce and via video conference, covering the following agenda: 1. Brief report on the result of participation in the 27th ASEAN Economic Community Council Meeting, the Joint AMM–AEM Ministerial Meeting, and the 48th ASEAN Summit in Cebu, the Republic of the Philippines. 2. Brief report on the results of the actual civil servant census conducted across the organizational structures of entities under the Ministry of Commerce, and preparatory work for the mid-year review meeting on trade performance for the first semester of 2026 and future work directions. 3. Brief report on the work progress of the Department of American Affairs. 4. Brief report on the work progress of the Department of Trade Policy. 5. Brief report on the work progress of the Pailin Provincial Department of Commerce. 6. Brief report on the work progress of the Preah Sihanouk Provincial Department of Commerce. 7. Comments and input from the MOC's leaders, respective departments and provincial departments of commerce, as well as other interventions.
Newsសេចក្តីបំភ្លឺព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លើករណីប្រភពដើមរបស់ផ្លែស្វាយដែលមានម៉ាកយីហោ Romdoul និងការប្រើប្រាស់ស្លាកសញ្ញាបញ្ជាក់ថាជាផលិតផលរបស់កម្ពុជា នៅលើផ្លែស្វាយរបស់ថៃ ក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានចុះស្រាវជ្រាវដល់ទីតាំងម៉ាត ដែលបានដាក់លក់ផលិតផលផ្លែស្វាយខាងលើ និងទទួលបានការបញ្ជាក់ថា ម្ចាស់ម៉ាតបានទទួលស្គាល់ថា កន្លងមកពិតជាមានការច្រលំបិតស្លាកសញ្ញាថាជាផលិតផលរបស់កម្ពុជា នៅលើផ្លែស្វាយរបស់ថៃពិតប្រាកដមែន ប៉ុន្តែត្រូវបានកែតម្រូវរួចរាល់ហើយ។ អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូត ក៏បានណែនាំ និងដាស់តឿនដល់ម្ចាស់ម៉ាត ឱ្យមានការប្រុងប្រយ័ត្ន និងជៀសវាងការក្លែងបន្លំប្រភពដើមថា ជាផលិតផលរបស់កម្ពុជា ដែលអាចឈានដល់ការចាត់វិធានការតាមផ្លូវច្បាប់។ ក្រសួងពាណិជ្ជកម្ម សូមបញ្ជាក់បន្ថែមទៀតជូនសាធារណជនផងដែរថា ផ្អែកតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ (CO Automation) របស់ក្រសួងពាណិជ្ជកម្ម បានពិនិត្យឃើញថា ក្រុមហ៊ុន Hyundai Agro (Cambodia) Co., Ltd. បានធ្វើការវិនិយោគដើម្បីធ្វើការនាំចេញស្វាយពីកម្ពុជាតាំងពីឆ្នាំ២០១៧ និងបានធ្វើការសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ នៅក្រសួងពាណិជ្ជកម្ម សម្រាប់ការនាំចេញស្វាយទៅកាន់ប្រទេសកូរ៉េចំនួន ១ ៨៣១,៩៦ តោន។ អាស្រ័យហេតុនេះសូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន។