News(ខឹឡូញ, អាល្លឺម៉ង់)៖ នាថ្ងៃច័ន្ទ ទី៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងខឹឡូញ ប្រទេសអាល្លឺម៉ង់ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ ជាមួយឯកឧត្តម ណាំ លីណាល់ និងលោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការ បានជួបពិភាក្សាការងារជាមួយ Dr. Doktor René Vossen នាយកទូទៅនៃអង្គភាព sequa gGmbH និងលោកស្រី Doktor Julia Bellinghausen ប្រធានគម្រោង Import Promotion Desk (IPD)។
News(ខឹឡូញ អាល្លឺម៉ង់)៖ នាថ្ងៃអាទិត្យ ទី៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានដឹកនាំគណៈប្រតិភូកម្ពុជាជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Kölnmesse ដែលជាក្រុមហ៊ុនរៀបចំពិព័រណ៍ ANUGA អំពីយុទ្ធសាស្ត្រ និងវិធីសាស្ត្រក្នុងការត្រៀមលក្ខណៈរៀបចំ “ពន្លាជាតិ” (Country Pavilion) សម្រាប់ពិព័រណ៍ ANUGA នាពេលបន្ទាប់។ ជំនួបពិភាក្សាការងារនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹង និងការរៀបចំផែនការពង្រឹងវត្តមានផលិតផលកម្ពុជាឱ្យកាន់តែលេចធ្លោនៅក្នុងពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈធំជាងគេបំផុតលំដាប់ពិភពលោក។
Newsអនុមោទនា បុណ្យចេញព្រះវស្សា ថ្ងៃអង្គារ ១៥កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៦ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគារ Tribe ភ្នំពេញ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បានទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំប្រធានស្ថាប័នប្រកួតប្រជែងអាស៊ានលើកទី៦ (The 6th AHCA Meeting) ក្រោមការដឹកនាំនិងសម្របសម្រួលដោយ ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ក្នុងនាមជាប្រធាន AHCA។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៦ ខែតុលា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Datuk Dr. Abdul Rahman Junaidi អនុរដ្ឋមន្រ្តីនៃទីស្តីការអភិបាល នៃរដ្ឋសហព័ន្ធសារ៉ាវ៉ាក់ ម៉ាឡេស៊ី និងគណៈប្រតិភូ ក្នុងគោលបំណងពិភាក្សាអំពីកាលានុវត្តភាព ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជា។ --- (Phnom Penh): On the morning of Monday, 6 October 2025, at the Ministry of Commerce, His Excellency BUON Sarakmony, Secretary of State of Commerce, received a courtesy call from His Excellency Datuk Dr. Abdul Rahman Junaidi, Deputy Minister of the Government of the Federal State of Sarawak, Malaysia, and delegates aimed at discussing opportunities to promote economic cooperation and investment in Cambodia.