ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3769
Newsឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុ្ងងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីអ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូលសម្រាប់វិស័យឯកជន
(ស្វាយរៀង)៖ នាព្រឹកថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាការគ្រប់គ្រងតំណាងពាណិជ្ជកម្មប្រចាំរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីអ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូលសម្រាប់វិស័យឯកជន ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ១០០រូប ពីបណ្តាក្រុមហ៊ុននៅតំបន់សេដ្ឋកិច្ចពិសេសនានា។
Newsឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ ក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូនៃក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ កងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោក ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធព្រះវិហារ
(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ ក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូនៃក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ កងពលធំអន្តរាគមន៍លេខ៣ កងទ័ពជើងគោក ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធព្រះវិហារ កាលពីថ្ងៃសៅរ៍ ១កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៣:១០នាទីរសៀល ក្នុងជន្មាយុ៦៧ឆ្នាំ ដោយប្រយុទ្ធលើសមរភូមិក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ស្ថិតក្នុងកាលវេលាដ៏ក្រៀមក្រំនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ និងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម សូមចូលរួមរំលែកទុក្ខ និងឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧត្តមសេនីយ៍ឯក ដួង សំនៀង បានទៅកាន់សុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
Newsឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការរៀបចំបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល នៃសហព័ន្ធស្រូវអង្ករកម្ពុជា(ស.អ.ក) អាណត្តិទី៥ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣ ដើម្បីពិភាក្សាលើការត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តស្ដីពីការពង្រីកទីផ្សារ និងពិពិធកម្មការនាំចេញអង្ករកម្ពុជាឆ្នាំ២០២៥-២០៣០ និងការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល នៃសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) អាណត្តិទី៥
(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការរៀបចំបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល នៃសហព័ន្ធស្រូវអង្ករកម្ពុជា(ស.អ.ក) អាណត្តិទី៥ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣ ដើម្បីពិភាក្សាលើការត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តស្ដីពីការពង្រីកទីផ្សារ និងពិពិធកម្មការនាំចេញអង្ករកម្ពុជាឆ្នាំ២០២៥-២០៣០ និងការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល នៃសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) អាណត្តិទី៥ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តមអនុប្រធានគណៈកម្មការ និងសមាជិកជាច្រើនរូប។
Newsឯកឧត្ដម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋាន ក.ប.ប. ដោយមានការចូលរួមពីលោកអគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានសាខារាជធានី ខេត្ត លោក លោកស្រី អនុប្រធាននាយកដ្ឋាន និងប្រធានការិយាល័យថ្នាក់កណ្ដាល
(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋាន ក.ប.ប. ដោយមានការចូលរួមពីលោកអគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានសាខារាជធានី ខេត្ត លោក លោកស្រី អនុប្រធាននាយកដ្ឋាន និងប្រធានការិយាល័យថ្នាក់កណ្ដាល។ របៀបវារៈសំខាន់នៃកិច្ចប្រជុំ គឺដើម្បីពិនិត្យពិភាក្សាលើការពង្រឹងប្រសិទ្ធភាពនៃអនុវត្តតួនាទីភារកិច្ចរបស់អគ្គនាយកដ្ឋាន និងអង្គភាពក្រោមចំណុះក្នុងការការពារសុខុមាលភាព និងផលប្រយោជន៍ជូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ ចូលរួមធានានូវសុចរិតភាព និងភាពស្មោះត្រង់នៃការធ្វើអាជីវកម្ម ពាណិជ្ជកម្មប្រកបដោយសមធម៌ និងការទទួលខុសត្រូវផ្នែកសង្គមរបស់អាជីវករ ពាណិជ្ជករ និងភាគីពាក់ព័ន្ធ។ កិច្ចប្រជុំបានដាក់ចេញនូវផែនការសកម្មភាពនិងទិសដៅអនុវត្តភារកិច្ចសម្រាប់ខែបន្ទាប់ សំដៅធ្វើយ៉ាងណាសម្រេចឱ្យបាននូវលទ្ធផលការងារកាន់តែប្រសើរ។
Newsលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងវេទិកាជំរុញផ្សព្វផ្សាយសួនឧស្សាហកម្មកម្ពុជា-ចិន
(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុង “វេទិកាជំរុញផ្សព្វផ្សាយសួនឧស្សាហកម្មកម្ពុជា-ចិន” ដែលមានវត្តមានអញ្ជើញចូលរួមដោយ ឯកឧត្តម ចឹង យ័នតុង (Zheng Yuandong) អគ្គលេខាធិការរង នៃរដ្ឋាភិបាលប្រជាជន នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី លោកស្រី ចឹង លីង (Zheng Ling) អភិបាលរងទីក្រុងប៉ីហាយ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ គណៈប្រតិភូរដ្ឋាភិបាលតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី និងវិនិយោគិន-ធុរជនកម្ពុជានិងចិន ជាច្រើនរូប។



