ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3769
Newsឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Daren Tang អគ្គនាយកអង្គការ WIPO ក្នុងអំឡុងពេលនៃកិច្ចប្រជុំមហាសន្និបាតលើកទី៦៦ របស់សមាជិកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក
(ហ្សឺណែវ, ស្វ៊ីស)៖ នាថ្ងៃអង្គារ ទី៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Daren Tang អគ្គនាយកអង្គការ WIPO ក្នុងអំឡុងពេលនៃកិច្ចប្រជុំមហាសន្និបាតលើកទី៦៦ របស់សមាជិកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការ WIPO លើកកម្ពស់អភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា ជាពិសេសការគាំទ្រពីអង្គការWIPO ក្នុងអាណត្តិកម្ពុជាក្នុងនាមជាប្រធានក្រុមការងារអាស៊ានស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យកម្មសិទ្ធិបញ្ញា (ASEAN Working Group on Intellectual Property Cooperation – AWGIPC)។
Newsឯកឧត្ដម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំជាមួយតំណាងសភាពាណិជ្ជកម្មកម្ពុជា ដើម្បីតាមដានវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរបស់វិស័យឯកជនរវាងប្រទេសកម្ពុជា និងបណ្ដាប្រទេសស្ថិតក្នុងតំបន់មជ្ឈិមបូព៌ា
(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី៩ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្ដម រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំជាមួយតំណាងសភាពាណិជ្ជកម្មកម្ពុជា ដើម្បីតាមដានវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរបស់វិស័យឯកជនរវាងប្រទេសកម្ពុជា និងបណ្ដាប្រទេសស្ថិតក្នុងតំបន់មជ្ឈិមបូព៌ា។
Newsឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំមហាសន្និបាតលើកទី៦៦ នៃសមាជិកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស
(ហ្សឺណែវ, ស្វ៊ីស)៖ នាថ្ងៃអង្គារ ទី៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំមហាសន្និបាតលើកទី៦៦ នៃសមាជិកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (The 66th General Assemblies of WIPO) ដែលប្រព្រឹត្តទៅពីថ្ងៃទី០៨-១៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ដែលមានអ្នកចូលរួមជាង ១៦០០នាក់ មកពី ១៩៤ប្រទេស ទាំងផ្ទាល់និងតាមប្រព័ន្ធអនឡាញ។
Newsឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយសមភាគីសិង្ហបុរី ដែលដឹកនាំដោយ ឯកឧត្តម Luke Goh អគ្គលេខាធិការនៃក្រសួងកិច្ចការច្បាប់ និងអគ្គលេខាធិការទទួលបន្ទុកការអភិវឌ្ឍនៃក្រសួងការបរទេសសិង្ហបុរី លើកិច្ចសហប្រតិបត្តិការការងារវិស័យកម្មសិទ្ធិបញ្ញារវាងប្រទេសទាំងពីរ ជាពិសេសសកម្មភាពដែលត្រូវអនុវត្តរួមគ្នារវាងអង្គភាពកម្មសិទ្ធិបញ្ញាសិង្ហបុរី និងនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្មកម្ពុជា
(ហ្សឺណែវ, ស្វ៊ីស)៖ នាថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយសមភាគីសិង្ហបុរី ដែលដឹកនាំដោយ ឯកឧត្តម Luke Goh អគ្គលេខាធិការនៃក្រសួងកិច្ចការច្បាប់ និងអគ្គលេខាធិការទទួលបន្ទុកការអភិវឌ្ឍនៃក្រសួងការបរទេសសិង្ហបុរី លើកិច្ចសហប្រតិបត្តិការការងារវិស័យកម្មសិទ្ធិបញ្ញារវាងប្រទេសទាំងពីរ ជាពិសេសសកម្មភាពដែលត្រូវអនុវត្តរួមគ្នារវាងអង្គភាពកម្មសិទ្ធិបញ្ញាសិង្ហបុរី និងនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្មកម្ពុជា។
Newsអបអរសាទរ ខួបទី៧៣នៃ រុក្ខទិវា ៩ កក្កដា ១៩៥២ - ៩ កក្កដា ២០២៥
អបអរសាទរ ខួបទី៧៣នៃ រុក្ខទិវា ៩ កក្កដា ១៩៥២ - ៩ កក្កដា ២០២៥



