ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3769
Newsឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម គន់ សុភា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំណែនាំស្តីពីការឃោសនាបោះឆ្នោត និងចាប់លេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោតសភាពាណិជ្ជកម្មខេត្តកំពង់ចាម អាណត្តិទី១ លើកទី១
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នៅខេត្តកំពង់ចាម ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម គន់ សុភា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំណែនាំស្តីពីការឃោសនាបោះឆ្នោត និងចាប់លេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោតសភាពាណិជ្ជកម្មខេត្តកំពង់ចាម អាណត្តិទី១ លើកទី១។ ពិធីនេះ មានការអញ្ជើញចូលរួមពីមន្រ្តីជំនាញនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន មន្ទីរពាណិជ្ជកម្មខេត្ត អង្គភាពពាក់ព័ន្ធចំណុះរដ្ឋបាលខេត្ត ព្រមទាំងបេក្ខជនឈរដែលជាពាណិជ្ជករ អាជីវករ និងសេវាករជាច្រើនរូបផងដែរ។
Newsអបអរសាទរនៃការដាក់បញ្ចូល តំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ៨ កក្កដា ២០១៧ - ៨ កក្កដា ២០២៥
អបអរសាទរនៃការដាក់បញ្ចូល តំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ៨ កក្កដា ២០១៧ - ៨ កក្កដា ២០២៥
Newsលោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញកសិផល មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ឯកឧត្តម អ៊ុង លុយណា អគ្គនាយកគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គនាយកពាណិជ្ជកម្មក្នុងប្រទេស តំណាងអគ្គនាយកដ្ឋាន និងនាយកដ្ឋានពាក់ព័ន្ធ តំណាងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងពីធនាគារអេស៊ីលីដា ក្រុមហ៊ុនផលិតចំណីសត្វ និងម្ចាស់សៃឡូ ដែលចូលដោយផ្ទាល់ ព្រមទាំងមន្ទីរពាណិជ្ជកម្មទាំង ១១ខេត្តបានចូលរួមតាមប្រព័ន្ធអនឡាញ ផងដែរ
(ភ្នំពេញ)៖ នាពេលរសៀល ថ្ងៃសុក្រ ទី៤ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញកសិផល មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ឯកឧត្តម អ៊ុង លុយណា អគ្គនាយកគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គនាយកពាណិជ្ជកម្មក្នុងប្រទេស តំណាងអគ្គនាយកដ្ឋាន និងនាយកដ្ឋានពាក់ព័ន្ធ តំណាងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងពីធនាគារអេស៊ីលីដា ក្រុមហ៊ុនផលិតចំណីសត្វ និងម្ចាស់សៃឡូ ដែលចូលដោយផ្ទាល់ ព្រមទាំងមន្ទីរពាណិជ្ជកម្មទាំង ១១ខេត្តបានចូលរួមតាមប្រព័ន្ធអនឡាញ ផងដែរ។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីជំរុញការទិញ-លក់ កសិផលរបស់កសិករក្នុងរដូវប្រមូលផល។
Newsអបអរសាទរ ខួបលើកទី១៧ នៃការដាក់បញ្ចូល ប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ៧ កក្កដា ២០០៨ - ៧ កក្កដា ២០២៥
អបអរសាទរ ខួបលើកទី១៧ នៃការដាក់បញ្ចូល ប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ៧ កក្កដា ២០០៨ - ៧ កក្កដា ២០២៥
Newsក្រសួងពាណិជ្ជកម្ម ក្នុងនាមគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំនិងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ រៀបចំ “កម្មវិធីទិវាជាតិកម្ពុជា” អមព្រឹត្តិការណ៍ពិភពលោក២០២៥ អូសាកា កាន់សៃ ជប៉ុន
(អូសាកា, ជប៉ុន) នាព្រឹកថ្ងៃសៅរ៍ ទី៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីតាំងពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ ប្រទេសជប៉ុន ក្រសួងពាណិជ្ជកម្ម ក្នុងនាមគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំនិងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ បានរៀបចំ “កម្មវិធីទិវាជាតិកម្ពុជា” អមព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក២០២៥ អូសាកា កាន់សៃ ជប៉ុន។ កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងឯកឧត្តម FUJII Hisayuki អនុរដ្ឋមន្ត្រីការបរទេសជប៉ុន និងដោយមានការចូលរួមពីគណៈប្រតិភូអន្តរក្រសួងកម្ពុជា-ជប៉ុន តំណាងពន្លាជាតិនៃបណ្តាប្រទេសអាស៊ាន និងប្រទេសជាដៃគូ បងប្អូនខ្មែររស់នៅប្រទេសជប៉ុន និងភ្ញៀវជាតិ-អន្តរជាតិ ប្រមាណ៥០០នាក់។



