News(បាត់ដំបង)៖ នាព្រឹកថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពីធីបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា និងរបៀបប្រើប្រាស់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា កំណែ ២.០ (SETFO 2.0) (www.setfo.moc.gov.kh) ដែលមានការចូលរួមពី មន្ដ្រីតំណាងមន្ទីរពាក់ព័ន្ធ តំណាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ តំណាងសភាពាណិជ្ជកម្មខេត្ត តំណាងសមាគមពាណិជ្ជកម្ម និង មេធាវីនៅក្នុងខេត្តបាត់ដំបង ជាច្រើនរូប។
News(ហ្សឺណែវ, ស្វ៊ីស)៖ នាព្រឹកថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក (WTO) ទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាមន្ត្រីបង្គោលកម្ពុជា បានអញ្ជើញចូលរួមវេទិកាពិភពលោករបស់កម្មវិធីពង្រឹងសមាហរណកម្មពាណិជ្ជកម្ម (EIF Global Forum) ស្តីពី “Accelerating Impact: On the Road to EIF Phase Three” ដែលមានការអញ្ជើញចូលរួមពីបណ្តាប្រទេសអភិវឌ្ឍន៍តិចតួច ម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ជាច្រើនរូប។
Newsអនុមោទនា ពិធីកាន់បិណ្ឌ ៩ ថ្ងៃអង្គារ ៩រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥
News(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលបុរីកោះពេជ្រ (Koh Pich City Hall) រាជធានីភ្នំពេញ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងកម្មវិធីពិភាក្សាដេញដោលយុវជនវគ្គផ្តាច់ព្រ័ត្រ លើប្រធានបទ៖ ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា ដែលជាកម្មវិធីអមក្នុង «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី២ (2nd Digital trade Forum – DTF)» ក្រោមមូលបទ «កសាងអនាគតកម្ពុជា តាមរយៈពាណិជ្ជកម្មឌីជីថល (Advancing Cambodia’s Future Through Digital Trade)»។
News(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម បានទទួលជួបសំណេះសំណាលជាមួយមន្រ្តីនិវត្តជនជាស្រ្តីចំនួន ៦២រូប ដែលជាអតីតមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ក្រោមកិច្ចសហការរៀបចំដោយសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងពាណិជ្ជកម្ម។ កិច្ចសំណេះសំណាលនេះ តែងតែរៀបចំជារៀងរាល់ឆ្នាំក្នុងគោលបំណងដើម្បីសំណេះសំណាល និងរំលឹកគុណពីគុណតម្លៃរបស់បងប្អូនមន្រ្តីនិវត្តជនស្រ្តីទាំងអស់ ដែលបានបំពេញភារកិច្ចជូនក្រសួងពាណិជ្ជកម្មនាពេលកន្លងមក។