ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3769
Newsក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ដំណើរការសិក្សា និងរៀបចំគោលនយោបាយម្រេចកម្ពុជា”
(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារបច្ចេកទេសដើម្បីសិក្សា ស្រាវជ្រាវ និងរៀបចំសេចក្តីព្រាងគោលនយោបាយម្រេចកម្ពុជា បានអញ្ជើញចូលរួមជាអធីបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយថ្នាក់តំបន់ស្តីពី “ដំណើរការសិក្សា ប្រមូលព័ត៌មាននិងទិន្នន័យ ឱកាស និងបញ្ហាប្រឈម ក្នុងគោលបំណងបង្កើតគោលនយោបាយម្រេចកម្ពុជា” ដែលរៀបចំដោយក្រសួងពាណិជ្ជកម្ម សហការជាមួយរដ្ឋបាលបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត និងរដ្ឋបាលស្រុកមេមត់ និងមានការអញ្ជើញចូលរួមពីតំណាងអភិបាលនៃគណៈអភិបាលខេត្ដត្បូងឃ្មុំ តំណាងអភិបាលនៃគណៈអភិបាលខេត្ដក្រចេះ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរក្រោមឱវាទរបស់ខេត្ត សមាគមសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ព្រមទាំងតំណាងសមាគមម្រេច អ្នកដាំដុះ ពាណិជ្ជករ និងក្រុមហ៊ុនកែច្នៃម្រេច ក្នុងខេត្តទាំង៣ រួមមាន ត្បូងឃ្មុំ ក្រចេះ កំពង់ចាម ជាច្រើនរូប។
Newsលោក ហុង សាមឌី អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី បានចូលរួមអម ឯកឧត្តម ពេជ្រឃុន បញ្ញា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី ក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg លើកទី២៨ (the 28thSPIEF) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-២១ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងសាំងភីធ័រស្បើក សហព័ន្ធរុស្ស៊ី ក្រោមប្រធានបទ "តម្លៃចែករំលែកជាមូលដ្ឋានសម្រាប់កំណើននៅក្នុងពិភពលោកពហុប៉ូឡា" បង្ហាញពីការផ្លាស់ប្តូររបស់រុស្ស៊ីឆ្ពោះទៅរកសម្ព័ន្ធភាពសកលថ្មី
(សាំងភីធ័រស្បើក, សហព័ន្ធរុស្ស៊ី)៖ នាព្រឹកថ្ងៃពុធ ទី១៨ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងសាំងភីធ័រស្បើក សហព័ន្ធរុស្ស៊ី លោក ហុង សាមឌី អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី បានចូលរួមអម ឯកឧត្តម ពេជ្រឃុន បញ្ញា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី ក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg លើកទី២៨ (the 28thSPIEF) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-២១ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងសាំងភីធ័រស្បើក សហព័ន្ធរុស្ស៊ី ក្រោមប្រធានបទ "តម្លៃចែករំលែកជាមូលដ្ឋានសម្រាប់កំណើននៅក្នុងពិភពលោកពហុប៉ូឡា" បង្ហាញពីការផ្លាស់ប្តូររបស់រុស្ស៊ីឆ្ពោះទៅរកសម្ព័ន្ធភាពសកលថ្មី។
Newsឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការបណ្តាក់ទុនរួមគ្នា និងច្បាប់ស្តីពីការប្រកួតប្រជែង”
(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការបណ្តាក់ទុនរួមគ្នា និងច្បាប់ស្តីពីការប្រកួតប្រជែង” ដែលសហការរៀបចំដោយវិទ្យាស្ថានបណ្ដុះបណ្ដាលពាណិជ្ជកម្មនិងស្រាវជ្រាវ និងវិទ្យាស្ថានខេមអេដ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តមប្រតិភូអគ្គនាយក លោកអគ្គនាយករង សាស្រ្តាចារ្យនៅសាលាច្បាប់ Cornell Law School,USA លោកបណ្ឌិតប្រធានក្រុមប្រឹក្សានៃវិទ្យាស្ថានខេមអេដ និងមន្ត្រីក្រោមឱវាទក្រសួងពាណិជ្ជកម្ម ជាច្រើនរូប។
Newsលោកជំទាវ តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមន្ត្រីជំនាញនៃនាយកដ្ឋាននីតិកម្មនៃក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ ស្ដីពី ប្រៃសណីយ៍ ដឹកនាំដោយ ឯកឧត្ដម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកជំទាវ តាន់ ទេពីកណ្ណិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមន្ត្រីជំនាញនៃនាយកដ្ឋាននីតិកម្មនៃក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ ស្ដីពី ប្រៃសណីយ៍ ដឹកនាំដោយ ឯកឧត្ដម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
Newsអនុព័ន្ធពាណិជ្ជកម្មប្រចាំសាធារណរដ្ឋតួកគីយ៉េ ជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយនឹងសភាពាណិជ្ជកម្មអង់ការ៉ា និងសភាឧស្សាហកម្មអង់ការ៉ា
(អង់ការ៉ា,តួកគីយ៉េ)៖ នាថ្ងៃពុធ ទី១៨ ខែមិថុនា ឆ្នាំ២០២៥ លោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋតួកគីយ៉េ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹង លោក Abdurrahman KARABUDAK អគ្គលេខាធិការរងនៃសភាពាណិជ្ជកម្មអង់ការ៉ា (Ankara Chamber of Commerce) និង លោកបណ្ឌិត Ahmet DİNÇER អគ្គលេខាធិការរងនៃសភាឧស្សាហកម្មអង់ការ៉ា (Ankara Chamber of Industry) ព្រមទាំងសហការី។



