ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3769
Newsលោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាការងារទាក់ទងនឹងការប្រមូលទិញពោតក្រហម និងវត្ថុធាតុដើមដទៃទៀតសម្រាប់ផលិតចំណីសត្វ ដែលមានការអញ្ជើញចូលរួមពីតំណាងអគ្គនាយកដ្ឋាន និងមន្ត្រីជំនាញនៃនាយកដ្ឋានពាក់ព័ន្ធរបស់ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនផលិតចំណីសត្វជាច្រើនរូប
(ភ្នំពេញ)៖ នាពេលព្រឹក ថ្ងៃពុធ ទី៤ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាការងារទាក់ទងនឹងការប្រមូលទិញពោតក្រហម និងវត្ថុធាតុដើមដទៃទៀតសម្រាប់ផលិតចំណីសត្វ ដែលមានការអញ្ជើញចូលរួមពីតំណាងអគ្គនាយកដ្ឋាន និងមន្ត្រីជំនាញនៃនាយកដ្ឋានពាក់ព័ន្ធរបស់ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនផលិតចំណីសត្វជាច្រើនរូប។ គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីពិភាក្សាជាមួយបណ្តាក្រុមហ៊ុនផលិតចំណីសត្វ សំដៅជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក និងបង្កើនវិសាលភាពនៃការធ្វើពិពិធកម្មទីផ្សាររបស់ផលិតក្នុងស្រុក ព្រមទាំងពិនិត្យលទ្ធភាពរៀបចំអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនផលិតចំណីសត្វនីមួយៗ។
Newsឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោក លី សូដេត សេដ្ឋវិទូជាន់ខ្ពស់ ទទួលបន្ទុកផ្នែកម៉ាក្រូសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ នៃធនាគារពិភពលោកប្រចាំកម្ពុជា លើកិច្ចសហប្រតិបត្តិការភាពជាដៃគូក្នុងវិស័យពាណិជ្ចកម្ម ជាមួយក្រសួងពាណិជ្ជកម្ម
(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោក លី សូដេត សេដ្ឋវិទូជាន់ខ្ពស់ ទទួលបន្ទុកផ្នែកម៉ាក្រូសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ នៃធនាគារពិភពលោកប្រចាំកម្ពុជា លើកិច្ចសហប្រតិបត្តិការភាពជាដៃគូក្នុងវិស័យពាណិជ្ចកម្ម ជាមួយក្រសួងពាណិជ្ជកម្ម ។
Newsឯកឧត្តម កឹម ស៊ីថន រដ្ឋមន្ត្រីស្ដីទីក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម
(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្ត្រីស្ដីទីក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង លោក-លោកស្រីអគ្គាធិការរង លោកប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីប្រធាន និងអនុប្រធានមន្ទីរ និងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
Newsយើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្ម សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគោលជំហរច្បាស់លាស់ និងយន្តការដ៏ម៉ឺងម៉ាត់បំផុតរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដែលបង្កឡើងដោយកងទ័ពថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីដោះស្រាយ ពន្លត់ និងបញ្ចប់បញ្ហា។ នេះគឺជាចំណាត់ការមុតមាំប្រកបដោយភាពប៉ិនប្រសប់ខាងនយោបាយ នៃអ្នកដឹកនាំកម្ពុជា ដោយបានគិតគូរវែងឆ្ងាយ និងរក្សានូវភាពអត់ធ្មត់ខ្ពស់។
យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងពាណិជ្ជកម្ម សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគោលជំហរច្បាស់លាស់ និងយន្តការដ៏ម៉ឺងម៉ាត់បំផុតរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដែលបង្កឡើងដោយកងទ័ពថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីដោះស្រាយ ពន្លត់ និងបញ្ចប់បញ្ហា។ នេះគឺជាចំណាត់ការមុតមាំប្រកបដោយភាពប៉ិនប្រសប់ខាងនយោបាយ នៃអ្នកដឹកនាំកម្ពុជា ដោយបានគិតគូរវែងឆ្ងាយ និងរក្សានូវភាពអត់ធ្មត់ខ្ពស់។
Newsលោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងការគាំទ្រ ពាក់ព័ន្ធនឹងការរៀបចំក្របខ័ណ្ឌគតិយុត្តសម្រាប់វិញ្ញាបនបត្រសម្គាល់ទំនុកចិត្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងគម្រោងក្នុងការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឌីជីថលជាតិ ដែលគំនិតផ្ដួចផ្ដើមសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការរួមចំណែកអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា
(ភ្នំពេញ) ៖ នាព្រឹកថ្ងៃពុធទី៤ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងការគាំទ្រ ពាក់ព័ន្ធនឹងការរៀបចំក្របខ័ណ្ឌគតិយុត្តសម្រាប់វិញ្ញាបនបត្រសម្គាល់ទំនុកចិត្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងគម្រោងក្នុងការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឌីជីថលជាតិ ដែលគំនិតផ្ដួចផ្ដើមសំខាន់ៗរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការរួមចំណែកអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា។ - - - (Phnom Penh): On the morning of Wednesday, 4 June 2025, at the Ministry of Commerce, Her Excellency CHEA Ratha, Secretary of State of the Ministry of Commerce, received a courtesy call from representatives of the Asian Development Bank (ADB), to discuss the cooperation and support related to Cambodian Electronic Trustmark Scheme and the National Digital Trade hub which are key initiatives of the Ministry of Commerce in contributing to the development of the e-commerce ecosystem in Cambodia.



