News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឈរ ស៊ុនហុង អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅរោងចក្រកែច្នៃអ៊ែមភល រាជធានីភ្នំពេញ អញ្ជើញចូលរួមជាគណៈអធិបតី និងថ្លែងសុន្ទរថាក្នុងពិធីសម្ពោធជាផ្លូវការ “ការនាំចេញផលិតផលស្វាយចន្ទីកែច្នៃជាកុងតឺន័រលើកដំបូង ទៅកាន់ប្រទេសអ៊ីតាលី នៃសហគមន៍អឺរ៉ុប របស់ក្រុមហ៊ុនអ៊ែមភល - អាហ្គ្រោ ប្រដាក់ ឯ.ក (AMPLE AGRO PRODUCTS)”។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ឌ្រីសម៉ាន់ អ៊ីហ្គោរ៍ (DRIESMANS Igor) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ដូមីនិក វីល្លៀម (DOMINIC Williams) ឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា នាយកប្រតិបត្តិក្រុមហ៊ុន អ៊ែមភលអាហ្គ្រោ ប្រដាក់ ឯ.ក និងលោក លោកស្រីតំណាងដៃគូអភិវឌ្ឍន៍ផងដែរ។ នាឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានជម្រាបជូន ថាក្រសួងពាណិជ្ជកម្ម ស្វាគមន៍និងវាយតម្លៃខ្ពស់លើការបោះជំហានថ្មីរបស់ក្រុមហ៊ុន AMPLE AGRO PRODUCTS ក្នុងការសម្រេចបានការនាំចេញផលិតផលស្វាយចន្ទីកែច្នៃលើកដំបូង ទៅកាន់ប្រទេសអ៊ីតាលី នៃសហគមន៍អ៊ីរ៉ុប ដែលតាមរយៈនេះ ជឿជាក់ថា ជាជំហានយ៉ាងសំខាន់ ក្នុងការចូលរួមអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ របស់យើ់ង។ ជាមួយគ្នានេះ ឯកឧត្តមបាន លើកទឹកចិត្តដល់ ក្រុមហ៊ុនវិនិយោគ ធុរកិច្ច សហគ្រាសធុនតូចនិងមធ្យម ព្រមទាំងសហព័ន្ធស្វាយចន្ទីកម្ពុជានិងតួអង្គពាក់ព័ន្ធ ក្នុងការបន្តពង្រឹងគុណភាព ផលិតផលកសិផល ផលិតផលកសិ-ឧស្សាហកម្មកម្ពុជាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយត្រូវគិតគូរទាំងបរិមាណ គុណភាព សុវត្ថិភាព និងសោភ័ណភាពនៃការវេចខ្ចប់តាមស្ដង់ដាត្រឹមត្រូវ ដើម្បីរក្សាបាននូវកេរ្ដិ៍ឈ្មោះ កម្ពុជា និងនិរន្តរភាពនៃការនាំចេញ។
News(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង លោក-លោកស្រីអគ្គាធិការរង លោកប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីប្រធាន និងអនុប្រធានមន្ទីរ និងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។
News(ភ្នំពេញ)៖ នាថ្ងៃពុធទី៣ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្មសហការជាមួយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានា កំណែ ២.០ (SETFO 2.0) ដែលមានការចូលរួមពីតំណាងមន្ទីរសារការី ក្រុមហ៊ុនមេធាវី និងការិយាល័យមេធាវី ចំនួន ៧០រូប ដើម្បីទទួលបានគុណវុឌ្ឍិជាអ្នកផ្តល់សេវាចុះប្រតិបត្តិការដែលមានកិច្ចធានា។
News(អូសាកា, ជប៉ុន) នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងអូសាកា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមទទួលទានអាហារការងារពេលព្រឹកជាមួយតំណាងក្រុមហ៊ុន Toyota Tsusho Corporation ដែលដឹកនាំដោយលោក Harada Shigeru, Division CEO ក្រុមហ៊ុន Toyota Tsusho Co., LTD (Japan) និងសហការី ព្រមទាំងតំណាងក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) ដែលមានវត្តមានអញ្ជើញចូលរួមដោយឯកឧត្តមរដ្ឋលេខាធិការអនុរដ្ឋលេខាធិការ និងឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន។
News(អូសាកា, ប្រទេសជប៉ុន)៖ នាល្ងាចថ្ងៃពុធ ទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងអូសាកា តំបន់កាន់សៃ ប្រទេសជប៉ុន លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក Taniguchi Kentaro អគ្គនាយកក្រុមហ៊ុន Mirarth Energy Solutions Inc., គណៈប្រតិភូ Mirarth Holdings, Inc., តំណាងក្រុមហ៊ុន ITOCHU Corporation និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។