ស្វែងរកព័ត៌មាន និងឯកសារផ្លូវការ
លទ្ធផលស្វែងរកព័ត៌មានសរុបទាំង៖ 3775
Newsលោកស្រី អេង សុវណ្ណជីតា អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋហ្វីលីពីន បានចូលរួមវេទិកា Doing Business with the Philippines ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មឌូបៃ សហការជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន និងក្រុមប្រឹក្សាភិបាលវិនិយោគនៃក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មហ្វីលីពីន នៅសណ្ឌាគារសាងហ្គីឡាដឹកហ្វតម៉ានីល ទីក្រុងតាហ្គិក ប្រទេសហ្វីលីពីន
(ម៉ានីល, ហ្វីលីពីន)៖ នាថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០២៥ លោកស្រី អេង សុវណ្ណជីតា អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋហ្វីលីពីន បានចូលរួមវេទិកា Doing Business with the Philippines ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មឌូបៃ សហការជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន និងក្រុមប្រឹក្សាភិបាលវិនិយោគនៃក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មហ្វីលីពីន នៅសណ្ឌាគារសាងហ្គីឡាដឹកហ្វតម៉ានីល ទីក្រុងតាហ្គិក ប្រទេសហ្វីលីពីន។ ក្នុងឱកាសនេះ សភាពាណិជ្ជកម្មឌូបៃ និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មហ្វីលីពីន បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើតភាពជាដៃគូសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ តាមរយៈបេសកកម្មពាណិជ្ជកម្ម និងការផ្គូផ្គងអាជីវកម្មវាងប្រទេសទាំងពីរ ផងដែរ។
Newsកិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មការតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧
(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ទិត សីច័ន្ទលី អគ្គនាយកជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការអន្តរក្រសួង តាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ បានដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាន ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារនៃការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧។
Newsលោកស្រី នួន ផានិត អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានចូលរួមកម្មវិធីពិធីបុណ្យមិត្តភាពទីក្រុងសេអ៊ូល (Seoul Friendship Festival) ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺថ្ងៃទី២៤ និងទី២៥ ខែឧសភា ឆ្នាំ២០២៥ រៀបចំដោយសាលាក្រុងសេអ៊ូល the Seoul Metropolitan Government (SMG) សហការជាមួយសា្ថនទូតនានាប្រចាំនៅសាធារណរដ្ឋកូរ៉េ
(សេអ៊ូល, កូរ៉េ)៖ នាថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០២៥ លោកស្រី នួន ផានិត អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានចូលរួមកម្មវិធីពិធីបុណ្យមិត្តភាពទីក្រុងសេអ៊ូល (Seoul Friendship Festival) ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺថ្ងៃទី២៤ និងទី២៥ ខែឧសភា ឆ្នាំ២០២៥ រៀបចំដោយសាលាក្រុងសេអ៊ូល the Seoul Metropolitan Government (SMG) សហការជាមួយសា្ថនទូតនានាប្រចាំនៅសាធារណរដ្ឋកូរ៉េ។
Newsលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាស្តីពី Global Power Hour: Women Pioneering Change Across Continents នៃកម្មវិធី ASEAN Women Economic Summit នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី
(គូឡាឡាំពួ, ម៉ាឡេស៊ី)៖ នារសៀលថ្ងៃអាទិត្យ ទី២៥ ខែឧសភា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ ឯកឧត្តម Tengku Zafrul Tengku Abdul Aziz រដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាស្តីពី Global Power Hour: Women Pioneering Change Across Continents នៃកម្មវិធី ASEAN Women Economic Summit នៅទីក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ី ដែលបានរៀបចំឡើងក្នុងអំឡុងពេលនៃកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២៥។
Newsលោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម អមស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមជាវាគ្មិនក្នុងកម្មវិធីសិក្ខាសាលាវិនិយោគ ដែលរៀបចំឡើងដោយវិទ្យាស្ថាន JMFI (Japan Material Flow Institute) ក្នុងអំឡុងព្រឹត្តិការណ៍ពិព័រណ៍ “Asia Seamless Logistics Forum 2025” ប្រព្រឹត្តទៅនៅមជ្ឈមណ្ឌល Tokyo Ryutsu Center ទីក្រុងតូក្យូ ដោយមានក្រុមហ៊ុនចូលរួមចំនួន ៨ប្រទេស
(តូក្យូ, ជប៉ុន)៖ នាថ្ងៃទី២២-២៣ ខែឧសភា ឆ្នាំ២០២៥ លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្ម អមស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមជាវាគ្មិនក្នុងកម្មវិធីសិក្ខាសាលាវិនិយោគ ដែលរៀបចំឡើងដោយវិទ្យាស្ថាន JMFI (Japan Material Flow Institute) ក្នុងអំឡុងព្រឹត្តិការណ៍ពិព័រណ៍ “Asia Seamless Logistics Forum 2025” ប្រព្រឹត្តទៅនៅមជ្ឈមណ្ឌល Tokyo Ryutsu Center ទីក្រុងតូក្យូ ដោយមានក្រុមហ៊ុនចូលរួមចំនួន ៨ប្រទេស។



